រដ្ឋមន្រ្តី​ធនធាន​ធម្មជាតិ​រុស្ស៊ី នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​កម្ពុជា

  • 2019-01-22 09:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឌីមីតទ្រី កូប៊ីលគីន រដ្ឋមន្រ្តី​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៃ​សហព័ន្ធ​រុស្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​សហ​ប្រធាន​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង​បច្ចេកទេស ជាមួយ​លោក​ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលនឹង​ប្រព្រឹត្ត​ទៅពីថ្ងៃទី​២៤ ដល់ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស នៅ​រសៀល​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៩​នេះ។

កិច្ចប្រជុំ​នេះ នឹង​ពិនិត្យ​ពិភាក្សា​ការ​វិវឌ្ឍ​ដែល​សម្រេច​បានពី​សម័យ​ប្រជុំ​លើក​ទី១០ នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ ព្រមទាំង​កំណត់​មាគ៌ាថ្មី​ សម្រាប់​សកម្មភាព​ជាក់លាក់ ដើម្បី​លើក​កម្ពស់​ភាពជា​ដៃគូ និងការ​ប្រើប្រាស់​សក្តានុពល​សម្រាប់​វិស័យ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ។

ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោក ឌីមីតទ្រី កូប៊ីលគីន នឹង​អញ្ចើញ​ចូលជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;