អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ឈប់​ឲ្យ​សង់​រោងបុណ្យ រោងការ នៅ​តាម​ចិញ្ចើម/ទ្រូង​ផ្លូវ​ទៀត​ហើយ

  • 2019-01-23 01:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ​ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រង់​ចំណុច​ "ការ​ធ្វើ​រោង​បុណ្យ រោង​អាពាហ៍ពិពាហ៍ និង​រោង​កម្មវិធី​ផ្សេងៗ" បាន​ឲ្យដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឈប់​ឲ្យ​ធ្វើ​រោង​បុណ្យ/ការ/កម្មវិធី​ផ្សេងៗ នៅ​លើ​ចិញ្ចើម​ផ្លូវ និង/ឬ ​ទ្រូងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទៀត​ហើយ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៩​។

ការសង់រោង​តាមដងផ្លូវមួយ នៅក្នុង​រាជធានីភ្នំពេញ
ចំណុច​ដដែល​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ទុក​រយៈ​ពេល​សម្បទាន​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ និង/ឬ ​ទ្រូង​ផ្លូវ​ អាច​ធ្វើរោង​បុណ្យ រោង​អាពាហ៍ពិពាហ៍ និង​រោង​កម្មវិធី​ផ្សេងៗ​បាន។ ក្នុង​នោះ ម្ចាស់​កម្មវិធី​ ​ត្រូវ​លើក​សំណើ​សុំ មក​អាជ្ញាធរ​មូលដ្ឋាន ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​កិច្ចសន្យា និង​គម្រោង​ប្លង់​ច្បាស់លាស់ ដើម្បី​ពិនិត្យ និង​សម្រេច​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការប្រើប្រាស់ និង​ភាព​ចាំបាច់ មិន​ឲ្យ​លើសពី​ ១/២ នៃ​ទ្រូង​ផ្លូវ និង​ត្រូវ​រៀបចំ​កម្លាំង​សមស្រប ដើម្បី​ជួយ​សម្រួល​ចរាចរណ៍។

លិខិត​បន្ត​ថា ដោយ​ឡែក ​ចាប់​ពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩ តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ ​ត្រូវ​រក​ទីតាំង​ឯកជន វត្ត​អារាម​-ព្រះវិហារ ឬ​ ទី​តាំង​សមស្រប​ណា​មួយ ជំនួស​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ និង/ឬ ​ទ្រូងផ្លូវ។ ហើយ​ការ​ធ្វើ​រោង​បុណ្យ រោង​អាពាហ៍ពិពាហ៍ និង​រោង​កម្មវិធី​ផ្សេងៗ ជា​លក្ខណៈ​ឯកជន នៅ​លើ​ចិញ្ចើមផ្លូវ និង/ឬ ​ទ្រូង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មិន​អនុញ្ញាត​ជូន​ឡើយ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;