លោក គង់ គាំ ចូលឆ្លើយ​បំភ្លឺ​នៅ​តុលាការ ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា

  • 2019-01-23 02:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និងជា​អតីត​ឧត្តម​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចូល​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ។

លោក​គឺជា​សាក្សីទី១០ ដែលត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញដីកា​ឲ្យចូល​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​លើ​សំណុំ​រឿង​លោកកឹម សុខា ពីបទ សន្ទិ​ដ្ឋិភាព​ជាមួយ​បរទេស។

លោក គង់ គាំ ថ្លែងប្រាប់ [ខ្លីៗ] នៅមុខ​តុលាការ​មុន​ចូល​បំភ្លឺ​ថា ដោយ​បញ្ជាក់​ថា៖ «ក្នុងនាម​ជាសាក្សី​ មិន​បំភ្លៃ មិន​បំផ្លើស មួលបង្កាច់​ទេ បំភ្លឺ​ដើម្បី​ឱ្យ​ចៅក្រម និង​តុលាការ​ទទួលបាន​ព័ត៌មាន​យកទៅ​វិនិច្ឆ័យ ដើម្បី​ឱ្យ​អ្នកត្រូវ​ចោទ​ទទួលបាន​យុត្តិធម៌»។

សូម​ជម្រាប​ថា មន្ត្រី​សង្គម​ស៊ីវិល និង​អតីត​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវ​តុលាការ​ កោះ​ឲ្យចូល​បំភ្លឺ​ក្នុង​នាម​ជាសាក្សី​ក្នុង​សំណុំ​រឿង លោក កឹម សុខា រួមមាន៖

១. លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​អប់រំ​សិទ្ធិ​មនុស្ស​កម្ពុជា បានចូល​ឆ្លើយ​បំភ្លឺ​នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០១៨។

២. លោក មាស គឹមសេង បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨។

៣. លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) កាលពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៨ មិនបាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ទេ។

៤. លោក សៀ ភារម្យ អតីត​ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន មិនបាន​ចូលខ្លួន​បំភ្លឺ​នៅថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨​ទេ។

៥. លោក ខឿន វីរ៉ាត់ អតីត​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​នៅព្រឹក​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ​២០១៨។

៦.លោក ហេង ពិសិដ្ឋ អតីត​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​នៅ​រសៀល​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ​២០១៨។

៧. លោក កែវ រតនា អតីត​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​នៅថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៨។

៨. លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ (IDEA) ចូលបំភ្លឺ​នៅថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨។

៩. អ្នកស្រី ស ស៊ន សកម្មជន​ដីធ្លី​សហគមន៍​បុរីកីឡា ចូលបំភ្លឺ​ក្នុងនាម​ជា​សាក្សី នៅព្រឹក​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨។

១០. លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ឲ្យ​ចូលឆ្លើយ​បំភ្លឺ​ក្នុងនាម​ជា​សាក្សី នៅថ្ងៃទី២៣ ខែ​មករា ឆ្នាំ​២០១៩៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;