ចិន​ផ្ទុះ​កំហឹង ក្រោយ​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​អាហារ Fast-food ល្បី​មួយ ជុំវិញ​រឿង​តៃវ៉ាន់

  • 2019-01-23 03:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​ក្នុង​ប្រទេស​ចិន បាន​ប្រតិកម្ម​ទៅ​នឹង​ក្រុមហ៊ុន McDonald's ដែល​គាំទ្រ​ឯករាជ្យភាព​របស់​តៃវ៉ាន់ ក្នុង​វីដេអូ​ផ្សព្វផ្សាយ​របស់​ខ្លួន ដែល​បាន​បង្ហាញ​យ៉ាង​ខ្លី​ពី​អត្តសញ្ញាណប័ណ្ណ​តៃវ៉ាន់។

ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ដាក់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ នៅ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១៩ ដែល​បង្ហាញ​ពី​អត្ត​សញ្ញាណប័ណ្ណ​តៃវ៉ាន់ ក្នុង​វីដេអូ​ចំនួន ២វិនាទី។

អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​ចិន​ដី​គោក​មួយ​ចំនួន បាន​អះអាង​ថា គួរតែ​ដាក់​អត្តសញ្ញាណប័ណ្ណ​ចិន ជំនួស​វិញ ដោយ​ចោទ​ក្រុមហ៊ុន​ខាងលើ​ថា​បាន គាំទ្រ​ឯករាជ្យភាព​របស់​តៃវ៉ាន់​។

លោកស្រី ប្រធាធិបតីតៃវ៉ាន់ Tsai Ing-wen និង លោកប្រធានាធិបតីចិន ស៊ី ជីនពីង

សូម​បញ្ជាក់​ថា ថ្មីៗនេះ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ព្រមាន​ប្រើ​កម្លាំង​ប្រឆាំង​នឹង​សកម្មភាព​ផ្តាច់ខ្លួន​របស់​តៃវ៉ាន់ និង​កម្លាំង​ខាង​ក្រៅ​ដែល​ជ្រៀតជ្រែក​ចំពោះ​ការ​បង្រួបបង្រួម​គ្នា​របស់​ចិន​ដី​គោក និង​តៃវ៉ាន់​។ ក៏ប៉ុន្តែ លោក​ស្រី​ប្រធាធិបតីតៃវ៉ាន់ Tsai Ing-wen បាន​ឆ្លើយតប ដោយ​មិន​ទទួល​យក​ការ​រៀបចំ​នយោបាយ "ប្រទេស​មួយ ប្រព័ន្ធ​ពីរ" ជាមួយ​ប្រទេស​ចិន​នោះ​ទេ​៕

អត្ថបទទាក់ទង

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;