ជប៉ុន លុបបំបាត់​ទស្សនាវដ្ដី​អាសអាភាស ដើម្បី​ការពារ​មុខមាត់​ មុនព្រឹត្តិការណ៍​ធំ​ៗ២

  • 2019-01-23 04:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ហាង​លក់​ទំនិញ​ ២៤ម៉ោង ចំនួន ២​ទៀត នៅ​ប្រទេស​ជប៉ុន បាន​ប្រកាស​លែង​ដាក់​លក់​ទស្សនាវដ្ដី​អាសអាភាស មុន​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ចំនួន​ពីរ គឺ ពាន​រង្វាន់​បាល់​អោប Rugby World Cup 2019 និង​កីឡា​អូឡាំពិក ឆ្នាំ​២០២០ ដែល​ជប៉ុន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ការ​សម្រេច​របស់​ក្រុមហ៊ុន Seven-Elevan Japan Co. និង Lawson Inc. គឺ​ដើម្បី​ជៀសវាង​ការ​វាយតម្លៃ​មិន​ល្អ មក​លើ​ប្រទេស​ជប៉ុន ពី​សំណាក់​អ្នកទេសចរ ដែល​មក​ចូលរួម​ព្រឹត្តិការណ៍​ទាំងនេះ​។

ហាង Seven Eleven មួយកន្លែង នៅប្រទេសជប៉ុន (រូបថត៖ KYODO)
ក្រុមហ៊ុន Seven-Eleven មាន​ហាង​របស់​ខ្លួន ប្រមាណ ២​ម៉ឺន​កន្លែង ខណៈ​ក្រុមហ៊ុន Lawson មាន​ហាង​ប្រមាណ ១៤០០០ កន្លែង។ យ៉ាង​ណា​មិញ ការ​តាំង​លក់​ទស្សនាវដ្តី​អាសអាភាស ត្រូវ​ដាក់​ដោយឡែក​ពី​ទស្សនាវដ្ដី​ដទៃ​ទៀត​។ ហើយ​មនុស្ស​ក្រោម ២០​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ទិញ​ទស្សនាវដ្តី អាសអាភាស​ឡើយ​។

ការ​ប្រកាស​ឈប់​តាំង​លក់​ទស្សនាវដ្ដី​អាសអាភាស​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ គឺ​បន្ទាប់ពី​ក្រុមហ៊ុន​ចំនួន ២​ផ្សេង​ទៀត បាន​បញ្ឈប់​ការ​តាំង​លក់​ទស្សនាវដ្ដី​ប្រភេទ​នេះ នៅ​ហាង​របស់​ខ្លួន ក្នុង​ប្រទេស​ជប៉ុន រួមមាន ក្រុមហ៊ុន Ministop និង FamilyMart ​៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;