កម្ពុជា ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប្រកាស​ឯករាជ្យ​គ្រប់​ទម្រង់​របស់​តៃវ៉ាន់

  • 2019-01-23 09:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ប្រឆាំង​ចំពោះ​ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​គ្រប់​ទម្រង់ ព្រមទាំង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​នូវ​ទំនាក់ទំនង​ចិន និងតៃវ៉ាន់ និង​បុព្វហេតុ​ក្នុងការ​បង្រួបបង្រួមចិន។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​រវាងកម្ពុជា និង​ចិន នៃ​ដំណើរទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន ទៅកាន់​ប្រទេសចិន​ពីថ្ងៃទី​២០ ដល់ ២៣ ខែ​មករា ឆ្នាំ​២០១៩ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

សម្តេច ហ៊ុន សែន​ ក្នុងជំនួបជាមួយលោក លី ខឺឈាង នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ មករា ២០១៩ (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
ក្នុង​ចំណុចទី​១០ នៃ​សេចក្តីថ្លែងការណ៍រួម​ដែល​មាន១៤​ចំណុច​នេះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «**ភាគី​កម្ពុជា សូម​បញ្ជាក់​សាជាថ្មី​នូវការ​ប្រកាន់​ខ្ជាប់​នូវគោលនយោបាយ​ចិន​មួយ ព្រមទាំង​ទទួលស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ តំណាង​ឱ្យ​ប្រទេសចិន​ទាំងមូល ហើយ​តៃវ៉ាន់​ជាផ្នែក​សំខាន់​មួយ នៃបូរណភាព​ដែនដី​របស់ចិន**»។

ភាគី​ចិន បាន​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការគាំទ្រ​ខាងលើ​នេះ៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;