Man City ឡើង​ទៅចាំ​មុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ក្រោយ​ស៊ុត​ Burton ១០គ្រាប់

  • 2019-01-24 01:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester City បាន​បន្ត​យកឈ្នះ​ក្រុម Burton Albion ១-០ ក្នុង​ជើងទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រពាន​រង្វាន់ Carabao Cup (League Cup) កាលពីយប់មិញនេះ ដែល​ធ្វើ​ឲ្យ​ពិន្ទុស​រុប​ទាំង ២ជើង គឺ Man City ១០-០ Burton។

១គ្រាប់​ក្នុង​ជើង​ទី២ នេះ ស៊ុត​បញ្ចូលទី​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Sergio Aguero នៅ​នាទី ២៦។

ក្រោយ​ជ័យជម្នះនេះ Man City បាន​ឡើង​ទៅ​កាន់​វគ្គផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ជួប​អ្នកឈ្នះ​រវាង Spurs និង Chelsea ដែល​ត្រូវ​ប៉ះ​គ្នា​យប់នេះ នៅ Stamford Bridge។ កាលពីជើងទី១ មាន់ខ្នាយមាស បាន​យកឈ្នះ តោខៀវ ១-០៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;