កម្ពុជា​ និង​ម៉ាកាវ ឯកភាពលើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ចៀសវាង​យក​ពន្ធ​ត្រួត​គ្នា

  • 2019-01-24 07:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ (MACAO SAR) បាន​ជួប​ចរចា​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​ (Double Taxation Agreement-DTA) ជុំ​ទី​១ ចាប់​ពី​ថ្ងៃ​ទី២២ ដល់ ២៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ភាគី​ទាំងពីរ បាន​ពិភាក្សា​លម្អិត​លើ​គ្រប់​មាត្រា​ទាំងអស់ និង​ជា​លទ្ធផល បាន​ឯកភាព​ទាំងស្រុង លើ​មាត្រា​ភាគច្រើន​នៃ​កិច្ច​ព្រមព្រៀង ហើយ​សម្រាប់​មាត្រា​ដែល​នៅ​សេសសល់ មិន​ទាន់​មាន​ការ​ឯកភាព ភាគី​ទាំងពីរ នឹង​ស្នើ​សុំ​ការ​សម្រេច​ពី​ថ្នាក់​លើ​រៀងៗខ្លួន ដើម្បី​បន្ត​ការ​ចរចា​ទៀត​។

សូម​ជម្រាប​ថា ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី ប៊ុន នារី អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ អម​ដោយ​លោក សេង ជាសិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម គោល​នយោបាយ​សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដារ​អន្តរជាតិ។ ចំណែក គណៈប្រតិភូ​ MACAO SAR ដឹកនាំ​ដោយ​លោក Long Kong Leong ប្រធាន​នៃ​ការិយាល័យ សេវា​ហិរញ្ញវត្ថុ​៕

រូប៖ អគ្គនាយកដ្ឋានពន្ធដារ

អត្ថបទ៖ លាភ.

;