ក្រសួង​ចេញ​វិធានការ ក្រោយ​រកឃើញ​បទល្មើស​នេសាទ​ដែល​ប្រើ​ឧបករណ៍​ទើប​បង្កើត​ថ្មី

  • 2019-01-24 07:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល ក្រោយ​រកឃើញ​ថា មាន​សកម្មភាព​ធ្វើនេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍នេសាទ​ទើបបង្កើត​ថ្មីគឺ លបកន្ទុយកណ្តុរ ឬលប​ពោះវៀន​ជ្រូក ឬលប​ប្រើស១០០ បាន​នឹង​កំពុង​កើតឡើង​នៅក្នុង​ដែន​នេសាទ​គួរឱ្យ​ព្រួយបារម្ភ។ នេះបើតាម​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៩។

ក្រសួង​កសិកម្ម ឱ្យដឹង​ថា កន្លងមក​ ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​បទល្មើស​ដោយ​ប្រើ​ឧបករណ៍​ខាងលើ​នេះ របស់​សមត្ថកិច្ច​ជលផល​ពុំទាន់​ទទួល​បាន​ប្រសិទ្ធភាព​នៅឡើយ។ ដូច្នេះ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​បាន​ចេញ​វិធានការ​អប់រំ និង​ផ្សព្វផ្សាយ និង​វិធានការ​អនុវត្ត​ច្បាប់។

សូម​អានលម្អិត​ក្នុងសារាចរ​ណែនាំ​ខាងក្រោមនេះ៖

អត្ថបទ៖ សំភី

;