ម៉ាឡេស៊ី ​ជ្រើសរើស​បាន​ស្ដេច​ថ្មី​ហើយ

  • 2019-01-24 08:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ដេច​ប្រចាំ​រដ្ឋ​នានា​​ បាន​សម្រេច​ជ្រើសរើស ស្ដេច​ស៊ុលតង់​នៃ​រដ្ឋ Pahang គឺ​ស្ដេច​ Abdullah Sultan Ahmad Shah ឲ្យ​ក្លាយ​ជា​ព្រះ​មហាក្សត្រ​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​កិច្ចប្រជុំ​ពិសេស​មួយ នៅ​ព្រះបរមរាជវាំង​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ បាន​ឲ្យដឹង​ថា ស៊ុល​តង់ Abdullah Sultan Ahmad Shah នឹង​ឡើង​គ្រងរាជ្យ​សម្បត្តិ​ រយៈ​ពេល ៥ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៩​តទៅ​។

ស្ដេច​ Abdullah Sultan Ahmad Shah (រូប៖ AP)
ស្ដេច​ប្រចាំ​​រដ្ឋ​ចំនួន ៨ បាន​យាង​ចូលរួម​ការ​បោះឆ្នោត ជ្រើសរើស​ព្រះមហាក្សត្រ​ថ្មី​នេះ។

ការ​បោះឆ្នោត​នេះ គឺ​បន្ទាប់ពី​ស្ដេច Muhammad V បាន​ដាក់​រាជ្យ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១៩។ ស្ដេច Muhammad V បាន​ឡើង​គ្រងរាជ្យ​បាន​រយៈ​ពេល​តែ ២​ឆ្នាំ​ប៉ុណ្ណោះ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;