​ក្រុម​បាល់ទាត់​ជម្រើសជាតិ​២ ដក​ខ្លួន​ពី​ពាន​រង្វាន់ U22 ​អាស៊ាន នៅ​កម្ពុជា

  • 2019-01-24 09:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ Asean Football កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ បាន​ឲ្យដឹង​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ព្រុយណេ និង​ សិង្ហបុរី បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ពានរង្វាន់ AFF U22 Championship 2019 ដែល​កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ ខាងមុខ​នេះ។ អវត្តមាន​ក្រុម​ទាំងពីរ មានន័យថា ពាន​រង្វាន់​នេះ នឹង​មាន​ការ​ចូលរួម​តែ ៩ក្រុម​ប៉ុណ្ណោះ​។

បើ​តាម​វេបសាយ​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី បាន​ឲ្យដឹង​ថា ការ​ដកខ្លួន​នេះ គឺ​ដោយសារ​គ្រូ​បង្វឹក​ក្រុម​សិង្ហបុរី Fandi Ahmad ចង់​ផ្ដោត​លើ​ការ​ត្រៀមខ្លួន សម្រាប់​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 ដែល​ចាប់ផ្ដើម​នា​ខែ​មីនា ឆ្នាំ​២០១៩ ពោលគឺ​ត្រូវ​ចេញ​ទៅ​បោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ដើម្បី​ចម្រាញ់​យក​ក្រុម​កីឡាករ​ដែល​ល្អ​បំផុត​។

យ៉ាងណាក្ដី ប្រភព​ដដែល​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដក​ខ្លួន​ របស់​ ព្រុយណេ នោះ​ទេ។

ដូច្នេះ

​ពូល A មាន៖ វៀតណាម ថៃ ទីម័រខាងកើត ឡាវ និង​ហ្វីលីពីន។

ពូល B មាន៖ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និង​ម្ចាស់ផ្ទះ កម្ពុជា។

សូម​បញ្ជាក់​ថា ពានរង្វាន់ AFF U-22 Championship 2019នឹង​ត្រូវ​ចាប់​ផ្តើម​ដំណើរការ​ នា​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ នាថ្ងៃទី១ ខែ​មីនា ឆ្នាំ​២០១៩​៕

ក្រុម U22 កម្ពុជា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;