តារាចម្រៀង ខេមរៈ ​ស្រីពៅ ​ទទួលមរណភាព

  • 2019-01-25 06:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាចម្រៀង ខេមរៈ ​ស្រីពៅ បានទទួលមរណភាព នៅម៉ោងប្រមាណ ១រសៀលថ្ងៃ សុក្រ ទី២៥ ខែមករា ឆ្នាំ​២០១៩​នេះ នៅប្រទេសឥណ្ឌា។ នេះ​បើ​យោង​តាម​ទំព័រហ្វេសប៊ុករបស់​លោក ខេមរៈ ភារុណ បងប្រុស ខេមរៈ ​ស្រីពៅ។

លោក ខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថត​របស់ ខេមរៈ ​ស្រីពៅ ថា៖ «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ»។ លោកបានរៀបរាប់ថា៖ «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»។

សូមជម្រាបថា ខេមរៈ ស្រីពៅ ជាប្អូនស្រីរបស់តារាចម្រៀង លោក ខេមរៈ សេរីមន្ត ផងដែរ។ កញ្ញា ខេមរៈ ស្រីពៅ មានជំងឺជាប់កាយ អស់រយៈពេល ៤ឆ្នាំមកហើយ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;