Tiger Street Football Festival 2019 ​មណ្ឌល​បាត់​ដំបង ​កើន​ដល់​ ៩៦ក្រុម

  • 2019-01-26 06:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​​ប្រកួត​បាល់ទាត់​ដ៏​ធំ​​​​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​​ស្រាបៀរ​ Tiger ​មាន​ឈ្មោះ​ថា Tiger Street Football Festival 2019 ​មណ្ឌល​បាត់​ដំបង​ បាន​ចាប់​គូ​រួចរាល់​អស់ហើយ ដែល​មាន​ទាំង​អស់ ៩៦ក្រុម​ចូលរួមប្រកួត​ប្រជែង។ ការប្រកួត​ ធ្វើ​ឡើង​នៅ​វាល​បែកចាន​ ចាប់​​​ថ្ងៃ​ទី ​២៦ ដល់​ទី ២៧ ខែ​មករា ឆ្នាំ​២០១៩​។

​ដោយ​សារ​ក្រុម​ដែល​ចូលរួម​កើន​ឡើង​​ដល់​៩៦​ លើស​ចំនួន​កំណត់ (៩០ក្រុម)​​ ​ដូច្នេះ​​ក្រុមការងារ​​រៀប​ចំ​ការ​ប្រកួត​ បាន​សម្រេច​បន្ថយ​ពេល​វេលា​ប្រកួត​ គឺ​ប្រកួត​១​វគ្គ​​ ៦នាទី ត្រូវ​បន្ថយ​មក​ត្រឹម ​៥​នាទី​​វិញ​ ​លើកលែង​តែ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​ប្រកួត​ ​១​វគ្គ រយៈពេល ​១០នាទី​ធម្មតា​។

​សម្រាប់​មណ្ឌល​បាត់ដំបង ដែល​ជា​​មណ្ឌល​ទី​៤ បន្ទាប់​ពីខេត្ត​ព្រះសីហនុ តាកែវ និងកំពង់ស្ពឺ គឺ​ត្រូវ​​ចម្រាញ់​យក ៩ ក្រុម ​ឡើង​​ទៅ​កាន់​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​នៅរាជធានី​​ភ្នំពេញ​ ពី​ថ្ងៃ​ទី​១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩។ ក្នុង​មណ្ឌល​នេះ​​ ​ក្រុម​​​​មក​ពី​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ និង​បន្ទាយមានជ័យ​ មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ កម្មវិធី​ប្រកួត​នេះ​ដែរ​​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ស្រាបៀរ Tiger ផងដែរ។

​សម្រាប់​​ការ​ប្រគំតន្ត្រី​វិញ​ មាន​ចំនួន​ពីរ​យប់​​ ដែល​យប់​ថ្ងៃ​ទី​២៦ មករា មាន​លោក ឆន សុវណ្ណារាជ, លោក ខេមរៈ សេរីមន្ត, កញ្ញា វី ឌីណែត, លោក នី រតនា និង កញ្ញា ប៉ាច គីមមួយ។ ចំណែក​យប់​ថ្ងៃ​ទី​២៧ មករា ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មីហង្ស មាស ​គឺ​មាន​លោក ព្រាប សុវត្តិ, កញ្ញា ឱក សុគន្ធ​កញ្ញា, កញ្ញា សួស វីហ្សា, លោក Zono និង​លោក វង្ស ដារ៉ា​​រតនា។

​ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​បាត់​ដំបង​៖

  • លេខ១ ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • លេខ ២ ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • លេខ ៣ ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • លេខ ៤ ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​បាត់​ដំបង​ មាន​៖

  • មណ្ឌល​ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​​​​​​​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;