ស្លាប់ ១៨​នាក់ ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក ​ក្នុង​ព្រះវិហារ​មួយ នៅ​ហ្វីលីពីន

  • 2019-01-28 02:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មនុស្ស ១៨​នាក់ បាន​ស្លាប់​ ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ផ្ទួនៗ ចំនួន ២​គ្រាប់ កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្នុង​ព្រះវិហារ​កាតូលិក​មួយ​កន្លែង នៅ​កោះ​ភាគ​ខាង​ត្បូង ប្រទេស​ហ្វីលីពីន ដែល​ជា​តំបន់​លាក់ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​។

ហេតុការណ៍​នេះ បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី ការ​បោះឆ្នោត​គាំទ្រ​ និង​ប្រគល់​ការ​គ្រប់គ្រង​ឲ្យ​ក្រុម​មូស្លីម នៅ​ក្នុង​តំបន់​ខាងលើ។ ក្រុម IS បាន​អះអាង​ថា ខ្លួន​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​នេះ​។

នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ ដែល​មិន​ធ្លាប់​មាន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅ​ហ្វីលីពីន និង​បង្ហាញ​ឲ្យ​ឃើញ​ថា តំបន់​ភាគ​ខាង​ត្បូង​ហ្វីលីពីន ជា​ទី​តាំង​លាក់​ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ជា​ច្រើន ទោះបីជា​មាន​ការ​ព្រមព្រៀង​រក្សា​សន្តិសុខ​ក្នុង​តំបន់​នេះ​ក៏ដោយ​។

សូម​ជម្រាប​ថា កាល​ពី​សប្ដាហ៍​មុន ហ្វីលីពីន បាន​បោះ​ឆ្នោត​ឲ្យ​ក្រុម​មូស្លីម​នៅ​ភាគ​ខាងត្បូង គ្រប់គ្រង​បន្ថែម​លើ​ការងារ​របស់​ពួកគេ​ដោយ​ខ្លួន​ឯង​៕

រូប៖ AP

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;