ថៃ-វៀតណាម ប្តេជ្ញា​អនុវត្ត​វិធានការ​គ្រប់​បែប​យ៉ាង ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឱ្យដល់ ២០ពាន់​លាន​ដុល្លារ

  • 2019-01-28 03:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសថៃ និង​វៀតណាម បាន​យល់ស្របគ្នា​ក្នុងការ​អនុវត្ត​វិធានការ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ក្នុងគោលបំណង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបានដល់ ២០ពាន់លានដុល្លារ នៅឆ្នាំ​២០២០។ ការ​ឯកភាព​គ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ​រវាងលោក Don Pramudwinai រដ្ឋមន្រ្តីការបរទេសថៃ និង​លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្រ្តី​ការបរទេស​វៀតណាម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ នៅក្រុងបាងកក ប្រទេសថៃ។

រដ្ឋមន្រ្តីការបរទេសវៀតណាម-ថៃ ក្នុងជំនួបគ្នាមួយនៅក្រុងបាងកក កាលពីថ្ងៃទី២៥ មករា ២០១៩។ រូបថត៖ VoV
ភាគីទាំង២ បាន​ឯកភាព​គ្នាបង្កើត​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង២ ដើម្បី​បង្កើន​ការ​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ព្រមទាំង​សម្រួល​ដល់​សកម្មភាព​នាំចេញ និង​នាំចូល​កសិផល​រវាង​ប្រទេស​ទាំង២​ផងដែរ។

រដ្ឋមន្រ្តី​ថៃ-វៀតណាម បាន​ព្រមព្រៀង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ចែក​រំលែក​បទពិសោធ​នៅក្នុង​ការ​ស្រាវជ្រាវ ផលិត និង​នាំចេញ​អង្ករ។ រដ្ឋមន្រ្តី​ទាំង២ ក៏បាន​សង្កត់​ធ្ងន់​ទៅលើ​សារៈសំខាន់​ក្នុងការ​បង្កើន​កិច្ចសហការ​លើការ​តភ្ជាប់​អនុតំបន់ ជាពិសេស​តភ្ជាប់​ការដឹក​ជញ្ជូន​តាមផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​រវាង​ថៃ និង​វៀតណាម ព្រមទាំង​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ផងដែរ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;