ចាន់ វឌ្ឍនាកា ស៊ុត​ចូល​គ្រាប់​ដំបូងសម្រាប់​ក្លឹប​ថ្មី​ មុន​ចាប់ផ្ដើម​លីគ​ម៉ាឡេស៊ី

  • 2019-01-28 09:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា រក​បាន​គ្រាប់​បាល់​ដំបូង​របស់ខ្លួន ​ក្រោយ​ពី​ផ្ទេរ​ទៅ​កាន់​ក្លឹប​បាល់ទាត់​ម៉ាឡេស៊ី PKNS ​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ទល់នឹង​ក្លឹប PKNP នៅ​ក្រុង Kelana Jaya កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​។

ចាន់ វឌ្ឍនាកា លេងក្នុងការប្រកួត​មិត្តភាពរវាង PKNS និង PKNP កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៩​
ចាន់ វឌ្ឍនាកា ជា​អ្នក​ស៊ុត​គ្រាប់​ទី​មួយ ឲ្យ PKNS ក្នុង​ការប្រកួត​ដែល​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ឈ្នះ PKNP ២-១​។

សូម​បញ្ជាក់​ថា ចាន់ វឌ្ឍនាកា ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់​ PKNS ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០១៩​។ កីឡាករ​ដែល​បាន​ផ្ទេរ​ពី​ក្លឹប​បាល់ទាត់​បឹង​កេត​នេះ​ បាន​និយាយ​ថា ខ្លួន​នឹង​ព្យាយាម​អស់​ពី​ចិត្ត​ ដើម្បី​ជួយ PKNS នៅ​រដូវ​កាល​២០១៩ខាង​មុខ​នេះ។

លីគ​កំពូល​ម៉ាឡេស៊ី នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ខាងមុខ​នេះ ដោយ PKNS ត្រូវ​ប៉ះ​ជាមួយ​ក្លឹប Terengganu ដែល​មាន​វត្តមាន​ខ្សែ​បម្រើ​កម្ពុជា​កាត់​បារាំង ធារី ចន្ថាប៊ីន ផង​ដែរ​៕

រូបថត៖ PKNS

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;