Superlek និយាយ​អ្វីខ្លះ មុន​ប៉ះ ឡៅ ចិត្រា នៅ ONE Championship?

  • 2019-01-29 03:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័ន​កីឡា​ធំបំផុត​ក្នុង​តំបន់​អាស៊ី ONE Championship បាន​រៀបចំ​កម្មវិធី​បង្ហាញ​មុខ​កីឡាករ​ថៃ ដែល​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី ONE: Clash Of Legends កាលពី​ថ្ងៃ​ទី២៨ ខែមករា ម្សិលមិញនេះ នៅ​ក្លឹប​ប្រដាល់ P.K. Saenchai នា​ទីក្រុង​បាងកក។

Superlek បង្ហាញ​ក្បាច់​ប្រកួត​ អំឡុង​ពិធី​បង្ហាញ​មុខ​នៅ​បាងកក កាលពីថ្ងៃម្សិលមិញ (រូបភាព​ផ្ដល់ឲ្យ​ដោយ ONE Championship)
ក្នុង​ចំណោម​កីឡាករ​ថៃទាំង ៥ រូប​នោះ ក៏​មាន​កីឡាករ​ Superlek Kiatmoo9 ដែល​ជា​គូប្រកួត​របស់​កីឡាករ​គុន​ខ្មែរ ឡៅ ចិត្រា ផងដែរ។ កីឡាករ​ប្រដាល់​លំដាប់កំពូល​របស់​ថៃ រូបនេះ បាន​និយាយ​ក្នុងឱកាស​នោះថា៖

"ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំងណាស់ ដោយសារ​តែ​នេះ​គឺជា​លើក​ទី១ ដែល​ខ្ញុំ​ត្រូវ​វាយ​នៅ ONE Championship។ វា​គឺ​ជា​ដំណាក់កាលថ្មី​ ដែល​ធំជាងមុន សម្រាប់​អាជីព​ប្រដាល់​របស់​ខ្ញុំ ពោល​គឺ​អ្វីៗ​ គឺ​ថ្មី​សម្រាប់​ខ្ញុំ រួម​ទាំង​ច្បាប់​ប្រកួត​ផងដែរ។... ខ្ញុំ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ ដោយ​ពាក់​ហ្គង់​របស់ ONE ហើយ​ពេល​នេះ ខ្ញុំស៊ាំ​នឹង​វា​ហើយ"។

Superlek បាន​បន្តថា៖ "ការ​ចូលរួមជាមួយ ONE Championship គឺ​ជា​មោទនភាព​មួយ​សម្រាប់​ខ្ញុំ ព្រោះវា​គឺជា​ស្ថាប័ន​ប្រកួត​លំដាប់​ពិភពលោក។ ONE គឺ​ជា​ស្ថាប័ន​ធំបំផុត ក្នុង​ចំណោម​ស្ថាប័ន​ដែល​ខ្ញុំ​ប្រកួត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​នឹង​ព្យាយាម​តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​សម្រេច​គោលដៅ ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក របស់ ONE"។

ឡៅ ចិត្រា ហ្វឹកហាត់​នៅ​ក្លឹប Cambodian Top Team នា​ពេល​កន្លងមក

សូម​បញ្ជាក់ថា កីឡាករ​ប្រដាល់​មួយថៃ Superlek Kiatmoo9 នឹង​ប៉ះ​កីឡាករ​ប្រដាល់​គុន​ខ្មែរ ឡៅ ចិត្រា ក្នុង​កម្មវិធី ONE: Clash of Legends (គូទី ៥) នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរាជធានី​បាងកក ប្រទេសថៃ។ ក្រៅពីគូនេះ នៅមាន​ ១១គូផ្សេងទៀត ដែល​ក្នុង​នោះ ក៏មានកីឡា​ការិនី​របស់​កម្ពុជាផងដែរ គឺ នៅ ស្រីពៅ ប៉ះ​កីឡាការិនី​ម្ចាស់ផ្ទះ Rika Ishige (គូទី ២)៕

អត្ថបទទាក់ទង៖ ទិដ្ឋភាព​ ឡៅ ចិត្រា ហ្វឹកហាត់​ត្រៀម​ប៉ះ Superlek នៅ ONE Championship

គូទាំង ១២ ក្នុង​កម្មវិធីនេះ មាន​ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;