២គ្រាប់​ចុងម៉ោង ជួយ​ឲ្យ Man Utd បន្ត​កំណត់ត្រា​ "មិនចាញ់" ក្រោម​ការ​ដឹកនាំ​របស់ Solskjaer

  • 2019-01-30 01:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១គ្រាប់​របស់ Paul Pogba នៅនាទី ៨៧ និង​១គ្រាប់​ទៀត​របស់ Victor Lindelöf នៅ​នាទី ៩០+២ បាន​ជួយ​សង្រ្គោះ​ Manchester United ឲ្យ​បាន ១ពិន្ទុ ក្នុង​ជំនួប​សប្ដាហ៍​ទី២៤ នៃ English Premier League ទល់​នឹង​ក្រុម Burnley កាលពីយប់មិញនេះ។

នៅក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះបិសាចក្រហម បានវាយសម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែក្រុមភ្ញៀវ Burnley ជា​អ្នក​អាច​បំប៉ោង​សំណាញ់​ទី​មុន​ ដល់ទៅ ២គ្រាប់ ដោយ​កីឡាករ Ashley Barnes (នាទី ៥១) និង Chris Wood (នាទី ៨១)។

អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់ Man Utd គឺលោក Ole Gunnar Solskjaer បាន​និយាយ​ក្រោយ​ចប់ការ​ប្រកួត​ថា៖ "ការវាយបក​នេះ គឺ​ពិតជា​អស្ចារ្យ។ កីឡាករ​របស់​យើង បាន​ឆ្លើយ​តប​យ៉ាង​ល្អ​ដូចការ​គ្រោងទុក នៅ​ពេល​គេ​ស៊ី​មុន ១-០ ឬ ២-០ ដូច្នេះ​ខ្ញុំ​គិត​ថា​ការ​វាយបក​នេះ ជា​រឿង​ដ៏អស្ចារ្យ។ យើង​មាន​ឱកាស​ច្រើន​ គ្រប់​គ្រង​បាល់​ក៏ច្រើន ដូច្នេះ​យើង​មិន​សម​ក្លាយ​ជាក្រុម​ដែល​ចាញ់​ការប្រកួត​នេះទេ"។

សូមបញ្ជាក់ថា លោក Solskjaer បាន​ដឹកនាំ​ Man Utd បាន ៩ប្រកួត​ហើយ ដោយឈ្នះ ៨ប្រកួត និង​ស្មើ​១ប្រកួត ដែល​ក្នុង​នោះ មាន ៧ប្រកួត​នៅ​ក្នុង​លីគ (ឈ្នះ ៦ ស្មើ១)។ យ៉ាងណាក្ដី បិសាចក្រហម នៅតែ​បន្ត​ឈរ​លេខ ៦ ដដែល តាម​ពីក្រោយ​ក្រុម​លេខ ៥ Arsenal ចំនួន ២ពិន្ទុ។

លទ្ធផល​​នៅ Premier League ទាំងអស់​ កាលពីយប់មិញ រួមមាន៖

  • Arsenal ២-១ Cardiff

  • Fulham ៤-២ Brighton

  • Huddersfield ០-១ Everton

  • Wolves ៣-០ West Ham

  • Newcastle ២-១ Man City

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;