អាមេរិក ស្នើ​ឱ្យ​កម្ពុជា អនុញ្ញាត​ឱ្យ​នាំចូល​រថយន្ត​របស់​ខ្លួន​បន្ត​ទៀត

  • 2019-01-30 07:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 374

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក និង​កម្ពុជា បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅក្រោម​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​លើ​វិធី​ពង្រីក​បន្ថែម​ទៀត​ នូវ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ រវាង​ប្រទេស​ទាំងពីរ។ ក្នុងនោះ​អាមេរិក បាន​ស្នើសុំឱ្យ​កម្ពុជា បន្ត​អនុញ្ញាត​ ឱ្យ​មានការ​នាំចូល​រថយន្ត​របស់​អាមេរិក ហើយបាន​ទទូច​ឱ្យ​កម្ពុជា​ធ្វើ​កំណែ​លំអ​ជា​បន្ត ​លើ​សិទ្ធិ​កម្មករ និង​កម្មសិទ្ធិ​បញ្ញា។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅព្រឹក​ថ្ងៃទី៣០ ខែ​មករា ឆ្នាំ​២០១៩។

កិច្ចប្រជុំរវាងរាជរដ្ឋាភិបាល​កម្ពុជា និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៩។ រូបថត៖ ក្រសួងពាណិជ្ជកម្ម

បើតាម​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែងក្នុង​កិច្ច​ប្រជុំ​នេះ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ប្រមាណ ៣,៣១ពាន់​លានដុល្លារ បាន​កើនឡើង ២៧% ធៀបនឹង​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹមតែ ២,៦១ពាន់​លានដុល្លារ។ ក្នុងនោះ ការ​នាំចេញ​របស់​កម្ពុជា មាន​តម្លៃ ២,៨៨ពាន់​លាន​ដុល្លារ និង​នាំចូល​មានតម្លៃ ៤២៦លាន​ដុល្លារ ដែល​ធ្វើឱ្យ​អាមេរិក ក្លាយជា​ទីផ្សារ​ធំ​លំដាប់​ទីពីរ​របស់​កម្ពុជា៕

អត្ថបទ៖ សំភី

;