កម្ពុជា-វៀតណាម ដាក់​ចេញ​យន្តការ​ដោះស្រាយ​លើ​បញ្ហា​តម្លៃ​ស្រូវ

  • 2019-01-31 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែល​កំពុងមាន​បញ្ហា​តម្លៃ​ស្រូវ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្រ្តី វេង សាខុន និង​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​លោក​អគ្គនាយក​ធនាគារ AGRI BANK តំណាង​ក្រុមហ៊ុន​ដែលធ្វើ​អាជីវកម្មស្រូវ-អង្ករ​វៀតណាម មន្ត្រី​ស្ថានទូត និង​មន្រ្តី​ជំនាញ​ក្រោម​ឱវាទ​មួយ​ចំនួន​ទៀត​ផងដែរ។ ក្រោយ​ពិភាក្សា​គ្នាយ៉ាង​ល្អិតល្អន់​រួចមក កិច្ចប្រជុំ​បាន​ដាក់ចេញ​នូវ​យន្តការ​ដោះស្រាយ​នូវ​បញ្ហា​តម្លៃ​ស្រូវ ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​ដូច​ខាងក្រោម៖

កិច្ចប្រជុំរវាងក្រសួងកសិកម្មកម្ពុជា និងភាគីវៀតណាម កាលពីថ្ងៃទី៣០ មករា ២០១៩ (រូបថត៖ ក្រសួងកសិកម្ម)

១-ភាគី​វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​ពាណិជ្ជករ​វៀតណាម បន្ទាប់មក​នឹង​ធ្វើរបាយការណ៍​លម្អិត​ជូន​នាយករដ្ឋមន្រ្តី​វៀតណាម​ដើម្បី​ជំរុញ​ឱ្យ​ពាណិជ្ជករ​វៀតណាម ជួយ​ប្រមូល​ទិញស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ។

២-ធនាគារ AGRI BANK នឹង​ពិនិត្យ​លទ្ធភាព​ និង​ធ្វើការ​សម្រួល​បែបបទ​ផ្សេងៗ​ដើម្បី​ផ្តល់​កម្ចី​ឥណទាន​ដល់​ពាណិជ្ជករ​វៀតណាម​សម្រាប់​ជាទុន​ប្រមូល​ទិញ​ស្រូវ ក្នុងរដូវ​ប្រមូលផល​នេះ ព្រមទាំង​គាំទ្រ​ដល់​ការផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​កម្ពុជា​ដែលខ្វះ​ទុនក្នុង​ការប្រមូលទិញ​កសិផល។

៣-ភាគី​ទាំងពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ឱ្យបាន​ទូលំទូលាយ និងមាន​ប្រសិទ្ធភាព ដើម្បី​រក្សា​និរន្តរភាព​នៃភាព​ជាដៃគូ​រវាង​អ្នក​ផលិត និង​អ្នក​ទិញ។

៤-ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា​នឹង​សហការ​គ្នា​ដោះស្រាយ បញ្ហា​ប្រឈម​ដែលមាន​ ឱ្យបាន​ទាន់​ពេលវេលា និងមាន​ប្រសិទ្ធភាព​ទាំងក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។

៥-ទូរទស្សន៍​វៀតណាម នឹងចុះ​ទៅកន្លែង​ប្រមូលផល​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិធានការ នៃប្រជុំនេះ​ជូនដល់​ពាណិជ្ជករ​វៀតណាម ឱ្យ​ជួយទិញ​ស្រូវក្នុង​តម្លៃ​សមរម្យ។

៦-ភាគី​វៀតណាម បាន​បញ្ជាក់ជូនថា នឹង​ជំរុញ​ឱ្យមាន​ការចុះ​អនុស្សរណៈ​នៃការ​យោគយល់គ្នា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ផលិតផល​ថ្នាំជក់ និង​ស្រូវ-អង្ករ​ ដោយ​អត្រាពន្ធ​សូន្យ ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ៕

អត្ថបទ៖ សំភី

;