គ្រូ Cambodia All Stars និង​ សឿយ វិសាល ប្ដេជ្ញា​យក​ឈ្នះ Muangthong សម្រាប់​អ្នក​គាំ​ទ្រ

  • 2019-01-31 04:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ភា សុភ័ត្ត្រា គ្រូ​បង្គោល​ក្រុមបាល់ទាត់ Cambodia All Stars និង​សមាជិក​កូន​ក្រុម សឿយ វិសាល បាន​លើកឡើង​ដូចគ្នា​ថា Cambodia All Stars នឹង​ដណ្ដើម​ជ័យជម្នះ​ពី​ក្លឹប​បាល់ទាត់​ថៃ SCG Muang Thong United សម្រាប់​ការប្រកួត​សប្បុរស​ធម៌​មិត្តភាព​អន្តរ​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ខាងមុខ​។

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក ភា សុភ័ត្ត្រា បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ឱកាស​ក្លាយ​ជា​គ្រូបង្គោល Cambodia All Stars ដោយ​ទទួល​បាន​ការ​ទុកចិត្ត​ពី​សំណាក់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ លោក​ថា នឹង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​នេះ បើទោះបី​ជា​ការ​ប្រកួត​មិត្តភាព​ក៏ដោយ​។

ក្នុងសន្និសិទនោះដែរ​ សឿយ វិសាល ខ្សែការពារ​មក​ពី​ក្លឹប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង និង​ជា​សមាជិក Cambodia All Stars បង្ហាញ​ក្ដី​រំពឹង​ខ្ពស់ ក្នុង​ការ​ស្វែង​រក​ផល​វិជ្ជមាន​ជូន​អ្នក​គាំទ្រ​កម្ពុជា សម្រាប់​ការ​ប្រកួត​នេះ ដែល​ជា​ការ​ប្រកួត​លើក​ទី​៣​របស់​គេ ទល់​នឹង ​Muang Thong ៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;