ឡាវ​កំពុង​តាមដាន​គុណភាព​ខ្យល់ ខណៈក្រុង​បាងកក​កំពុងរងការ​បំពុល​ខ្យល់​អាកាស

  • 2019-01-31 07:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៃ​ប្រទេស​ឡាវ បាន​នឹងកំពុង​យកចិត្ត​ទុកដាក់​ឃ្លាំមើល​គុណភាព​ខ្យល់​ក្នុងក្រុង​វៀងចន្ទន៍ ខណៈ​ក្រុង​បាងកក កំពុង​ទទួល​រងនូវ​កម្រិត​បំពុល​ខ្យល់​ខ្ពស់។ នេះ​បើតាមការ​ចុះផ្សាយ​របស់ Vientiane Times នៅថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៩។

លោក Vilasak Choundala នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​ក្រសួង​ខាងលើ បាន​ឱ្យដឹង​ថា វិទ្យាស្ថាន​របស់​លោក បាន​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នៅ​ទីតាំង​ចំនួន​៤ ក្នុងក្រុង​វៀងចន្ទន៍ តាំងពី​ថ្ងៃទី២៨​មករា​មក។ លោក​ថា ការ​ធ្វើ​ដូច្នេះ​គឺដើម្បី​ផ្តល់ឱ្យ​រដ្ឋាភិបាល​ក្នុងការ​ពិចារណា​រក​វិធានការ ដើម្បី​រក្សា​ខ្យល់​ស្អាត។

រថយន្តចល័តដែលបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ នៅក្រុងវៀងចន្ទន៍
លោក​បន្ថែម​ថា ការ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នៅក្រុង​វៀងចន្ទន៍ គឺ​ជាផ្នែក​មួយនៃ​ផែនការ​ប្រចាំ​របស់​វិទ្យាស្ថាន។ ការ​ត្រួតពិនិត្យ​នេះ មាន​រយៈពេល​៣ឆ្នាំ​មក​ហើយ ដោយ​ធ្វើឡើង​នៅតាម​បណ្តា​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ឡាវ។

លោក Vilasak អះអាង​ថា គុណភាព​ខ្យល់​ក្នុង​ប្រទេស​ឡាវ គឺល្អ​ បើ​ប្រៀបធៀប​នឹង​បណ្តា​ក្រុង​នានា​នៅ​អាស៊ី ដោយ​លើកឡើង​ថា នេះ​ក៏ដោយសារតែ​ឡាវ​មាន​យានយន្ត​តិច និង​មិនសូវមាន​រោងចក្រ​ធុនធ្ងន់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;