ឆ្នាំ​២០១៨ ការ​លក់​ស្មាតហ្វូន Huawei កើន​ឡើង​ជាង​៣៣% ខណៈ iPhone ធ្លាក់​ចុះ​ប្រហែល​ ៣%

  • 2019-02-01 02:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សារព័ត៌មាន​ Nikkei Asian Review ដក​ស្រង់​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​អាមេរិក IDC បាន​បង្ហាញ​ថា ​​ក្នុង​ឆ្នាំ​២០១៨ ការ​លក់​ស្មាត​ហ្វូន​របស់​ក្រុមហ៊ុន​ចិន Huawei កើន​ឡើង​ ៣៣,៦% ខណៈ​ការ​លក់ iPhone របស់​ក្រុមហ៊ុន​អាមេរិក Apple មានការ​ធ្លាក់​ចុះ​ ៣,២% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧។

ទិន្នន័យ​របស់ IDC បង្ហាញ​ថា Huawei លក់​ស្មាតហ្វូន​របស់​ខ្លួន​បាន​ចំនួន ២០០,០៦ លាន​គ្រឿង​ ស្របពេល​ដែល​ Apple លក់ iPhone បាន​ ២០០,០៨ លាន​គ្រឿង។ គួរ​ឲ្យ​កត់​សម្គាល់ នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ ការ​លក់​របស់ Huawei បាន​ច្រើនជាង​ Apple ជា​លើក​ដំបូង មិន​ធ្លាប់​មាន ហើយ​បន្ត​ដល់​ត្រីមាស​ទី​៣ ផង​ដែរ​។

យ៉ាង​ណា​មិញ ក្រុមហ៊ុន​អាមេរិក លក់​បាន​ច្រើន​ជាង​ក្រុមហ៊ុន​គូប្រជែង​ចិន​វិញ នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ បន្ទាប់ពី​ ការ​ចេញ​លក់ iPhone ស៊េរី​ចុងក្រោយ​របស់​ខ្លួន​ កាល​ពី​ខែ​កញ្ញា​កន្លងទៅ។ បើ​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៧ ការ​លក់ iPhone បាន​ធ្លាក់​ចុះ ១១,៥%​។

Nikkei Asian Review ឲ្យ​​ដឹង​ទៀត​ថា កំណើន​យ៉ាង​លឿន​នៃ​ការ​លក់ស្មាត​ហ្វូន Huawei បាន​កើត​ឡើង​ បើ​ទោះ​បី​ជា​មាន​បញ្ហា​ខ្លះៗ ដោយសារ​ការ​ដាក់​សម្ពាធ​ពី​រដ្ឋាភិបាល​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក៏​ដោយ​។

សូម​ជម្រាប​ថា ស្មាត​ហ្វូន​សរុប ១,៤៤ ពាន់​លាន​គ្រឿង ​ត្រូវ​បាន​លក់​កាល​ពី​ឆ្នាំ​២០១៨ ធ្លាក់​ចុះ ៤,១% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;