Son ស៊ុតចូល​ចុង​ម៉ោង ជួយ​ឱ្យ Spurs ឡើង​ឈរ​លេខ​២ ខណៈ Chelsea លត់ Huddersfield ៥-០

  • 2019-02-03 00:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Son Heung-min ស៊ុត​ចូល​បាន​១គ្រាប់​នៅ​នាទី​៨៣ ជួយ​ឱ្យ Tottenham Hotspur យកឈ្នះ​ក្រុម​ភ្ញៀវ Newcastle United យ៉ាង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ១-០ នៅ Premier League សប្តាហ៍​ទី៥ កាលពី​យប់មិញ។

ក្រោយស៊ុត​ចូល១គ្រាប់​នេះ អ្នកចាត់ការ​ទូទៅ​ក្រុម Spurs លោក Mauricio Pochettino បាន​ប្រដូច​កម្រិត​ថាមពល​របស់ Son ថា​ជា អាគុយ​មួយ។ «Son ប្រៀប​ដូចជា​អាគុយ​មួយ ដែលអ្នក​មាន ហើយប្រើ​រហូតទាល់​តែ​អស់​ថាមពល​។ គាត់ផ្តល់​ឱ្យអ្នក​គ្រប់​យ៉ាង​ទាំងអស់ ហើយនៅ​ពេលគាត់​អស់កម្លាំង គាត់​និយាយ​ថា គាត់ត្រូវ​ការ​សម្រាក។ នៅលើ​ទីលាន គាត់តែង​តែមាន​សកម្មភាព​គ្រប់ ១០០% និងមិន​ដែល​បោះបង់ឡើយ»។

លទ្ធផល​នេះ បាន​ធ្វើឱ្យក្រុម​មាន់ខ្នាយ​មាស ឡើងមក​ឈរ​លេខ២ ក្នុង​តារាង​ជា​បណ្តោះ​អាសន្ន មាន ៥៧​ពិន្ទុ ខណៈ Manchester City ធ្លាក់ទៅ​លេខ៣​វិញ មាន ៥៦ពិន្ទុ ប៉ុន្តែ​នឹង​ត្រូវ​ប្រកួត​ជាមួយ Arsenal យប់នេះ។

ចំណែក Chelsea បាន​ឡើងមក​លេខ៤ មាន​៥០ពិន្ទុ ក្រោយ​បំបាក់​ក្រុមភ្ញៀវ Huddersfield Town ក្នុង​លទ្ធផល ៥-០។ ៥គ្រាប់​នេះ ធ្វើបាន​ដោយ Higuain នៅនាទី​១៦ និង៦៩, E Hazard នៅនាទី​៤៥+១ និង​នាទី៦៦ ដោយ​បាល់ប៉េណាល់ទី និង​១គ្រាប់ទៀត​ធ្វើបាន​ដោយ David Luiz នៅនាទី​៨៦៕

វីដេអូ Highlight រវាង Tottenham Hotspurs vs Newcastle United

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;