ក្រសួង​ការពារ​ជាតិ៖ កម្ពុជា មិនចាំ​បាច់កែ​រដ្ឋធម្មនុញ្ញ ដើម្បី​ទទួល​កងទ័ព​បរទេស​នោះទេ

  • 2019-02-03 01:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 100

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា កម្ពុជា​មិនចាំបាច់​កែរដ្ឋធម្មនុញ្ញ ដើម្បី​ទទួល​វត្តមាន​កងទ័ព​បរទេស​នោះទេ ខណៈ​ដែល​កម្ពុជា បច្ចុប្បន្ន​កំពុង​មាន​សុខសន្តិភាព​ហើយ។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៩ អំពី​ការ​ថ្កោលទោស និង​ច្រានចោល​ចំពោះ​ការ​ចេញផ្សាយ​របាយការណ៍​របស់​មន្ទីរចារកម្ម​ជាតិ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ ជុំវិញ​រឿង​វត្តមាន​កងទ័ព​បរទេស នៅ​កម្ពុជា។

សេចក្តីថ្លែងការណ៍​នេះ បាន​លើកឡើង​ថា កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​ដ៏រុំារ៉ៃ ដែល​ផ្តើម​ចេញពី​រដ្ឋប្រហារ​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ឆ្នាំ​១៩៧០ និង​ធ្លាប់​រងគ្រោះ​ដោយ​វត្តមាន​កងទ័ព​បរទេស​នៅលើទឹកដីកម្ពុជា បាន​ធ្វើឱ្យ​ប្រជាជន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​តម្លៃ​សន្តិភាព និង​មិនចង់ឱ្យ​ប្រវត្តិសាស្រ្ត​នេះ​វិល​មក​ជាថ្មីឡើយ។

ទន្ទឹមនឹង​នេះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ទោះជា​កម្ពុជា​ពេលនេះ មាន​លទ្ធភាព​កែប្រែ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ក៏​សម្តេច​ប្រកាស​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេកកម្ម​ជាមួយ​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ។

ក្រសួង​ការពារជាតិ​កម្ពុជា បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​មន្ទីរ​ចារកម្មជាតិ​សហរដ្ឋ​អាមេរិក ដែលមាន​បំណង​ចង់​ស្វែងរក​ការពិត លើការ​សង្ស័យ​ណាមួយ​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ពបរទេស​នៅលើ​ទឹកដី​កម្ពុជា និងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អំពី​បញ្ហា​នេះ។ តែ​ផ្ទុយទៅវិញ​ក្នុង​ករណី​ដែល​រកមិនឃើញ​ភស្តុតាង ឬ​ទឡ្ហីករណ៍​ច្បាស់លាស់​ទេ ក្រសួង​បានស្នើឱ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ជាបន្ទាន់ នូវការ​ប្រឌិត​ញុះញង់ លាប​ពណ៌ និងជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​តទៅ​ទៀត៕

សព្វាវុធរបស់យោធាកម្ពុជា-ចិន ក្នុងអំឡុងសមយុទ្ធមួយនៅខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១៨

អត្ថបទ៖ សំភី