រោងចក្រ៤​ នឹង​លេច​រូបរាង​ឡើង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខេត្ត​កំពង់ស្ពឺ

  • 2019-02-06 06:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១-“SHINING (CAMBODIA) BELT & BAG CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូត៍ A ភូមិ​ព្រៃខ្វាវ ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៣៦លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៧៣៥​កន្លែង។

២-“FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តាកែ សង្កាត់​បឹងធំ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៣,៦០លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៧៤៥កន្លែង។

៣-“PARTAGE (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំងគង ស្រុង​សំរោងទង ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ៥,៦៨លានដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ២០៥៩​កន្លែង។

៤- “JIN BAO LI (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​គ្រឿង​បន្សំ​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ២,៣៧លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១១២២​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;