លោក ដូណាល់ ត្រាំ ប្រកាស​ពី​ព្រឹត្តិការណ៍​ដ៏ធំមួយ​ដែល​ធ្វើឡើង​នៅ​វៀតណាម ចុងខែ​កុម្ភៈ​នេះ

  • 2019-02-06 07:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ដូណាល់ ត្រាំ ប្រធានា​ធិបតី​អាមេរិក បាន​ប្រកាស​ថា លោក​នឹង​មាន​ជំនួប​កំពូល​លើកទី២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅ​ប្រទេស​វៀតណាម ពី​ថ្ងៃទី​២៧ ដល់ ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ លោក​ប្រកាស​ដូច្នេះ ទៅកាន់​សភា កាលពី​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក ត្រាំ បាន​អះអាង​ថា ប្រសិន​បើពេល​នេះ លោកពុំ​បានជាប់​ឆ្នោត​ជាប្រធានាធិបតី​ទេនោះ អាមេរិក នឹង​អាច​មាន​សង្គ្រាម​ដ៏ធំមួយ​ជាមួយ​កូរ៉េខាងជើង។

ជំនួបកំពូលលើកទី១រវាង លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ កាលពីខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរី

បន្ទាប់ពី​ជំនួប​លើក​ទី១ ជាមួយ​លោក គីម ជុងអ៊ុន កាលពីខែ​មិថុនា ឆ្នាំ​២០១៨ នៅ​សិង្ហបុរី លោក ដូណាល់ ត្រាំ បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ចំណាប់ខ្មាំង​របស់​យើង​បាន​ត្រឡប់​មកផ្ទះវិញ ការធ្វើតេស្ត​នុយក្លេអ៊ែរ ត្រូវបាន​បញ្ឈប់ ហើយមិន​មាន​ការបង្ហោះ​មីស៊ីល​ណាមួយ​ឡើយ (របស់​កូរ៉េខាងជើង) ក្នុង​រយៈពេល​ជាង ១៥ខែ​នេះ»។

ទោះ​ជាយ៉ាងណា ប្រធានាធិបតី​អាមេរិក​រូបនេះ មិនបាន​បញ្ជាក់​ពីទីក្រុង​ណាមួយ​របស់​វៀតណាម ដែលនឹង​ធ្វើ​ជា​ទីកន្លែង​នៃ​ជំនួប​កំពូលនេះ​ឡើយ។ ប៉ុន្តែ​បើយោង​តាម CNN ក្រុង២ កំពុង​ស្ថិតក្នុង​ការ​ពិចារណា គឺ ហាណូយ និង ដាណាង៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

;