រកឃើញជើងខ្លាំង ប្រចាំ Tiger Street Football Festival 2019 មណ្ឌលប៉ោយប៉ែត
- 2019-02-07 01:59:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជើងខ្លាំង ប្រចាំ Tiger Street Football Festival 2019 មណ្ឌលប៉ោយប៉ែត
ចន្លោះមិនឃើញ
ក្រុម Sisophon FC A បានក្លាយជាជើងឯក Tiger Street Football Festival 2019 ប្រចាំមណ្ឌលប៉ោយប៉ែត បន្ទាប់ពីយកឈ្នះក្រុម Bun Koy FC A ដោយលទ្ធផល ៣-២ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្រាប់ការប្រគំតន្ត្រីយប់នេះមានលោក ឆន សុវណ្ណារាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស លោក ដួង វីរៈសិទ្ធ និងកញ្ញា រ៉េត ស៊ូហ្សាណា ។ ការប្រគំតន្ត្រីថ្ងៃទី៣ កុម្ភៈ នេះមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ រស្មី ហង្សមាស ផងដែរ។
ក្រុមឡើងទៅកាន់ដំណាក់កាលផ្ដាច់ព្រ័ត្រទាំង៦មាន៖
១- ក្រុម Sisophon FC A ទទួលបានប្រាក់ ១ ៥០០ ដុល្លារអាមេរិក
២- ក្រុម Bun Koy FC A ទទួលបានប្រាក់ ១ ០០០ ដុល្លារអាមេរិក
៣- ក្រុម Poi Pet Empire ទទួលបានប្រាក់ ៥០០ ដុល្លារអាមេរិក
៤- ក្រុម Family FC B ទទួលបានប្រាក់ ២០០ ដុល្លារអាមេរិក
៥- ក្រុម Bun Koy Legends
៦- ក្រុម Serey Sophon United C
ក្រុមជយលាភីទូទាំងប្រទេស
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីបញ្ចប់នៅប៉ោយប៉ែតមាន៖
មណ្ឌល ខេត្តសៀមរាប ៖ មណ្ឌលនេះក្រុមខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៨ ៩ ១០ ខែកុម្ភៈ។
មណ្ឌល ខេត្តកំពង់ចាម ៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦ ១៧ ខែកុម្ភៈ។
មណ្ឌល ខេត្តកណ្ដាល ៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣ ១៤ ១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស ៖ ថ្ងៃទី១៦, ១៧ ខែមីនា នៅរាជធានីភ្នំពេញ។