Man City ឡើង​កំពូល​តារាង Premier League ក្រោយ​ឈ្នះ Everton យប់មិញ

  • 2019-02-07 02:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ Manchester City បាន​ឡើង​ឈរ​កំពូល​ English Premier League ជាលើក​ដំបូង គិត​ចាប់​ពីថ្ងៃទី១៦ ខែធ្នូ​មក ក្រោយ​យកឈ្នះ​ក្រុម Everton ២-០ កាលពីយប់មិញ។

២គ្រាប់​របស់ក្រុម​លោក Pep Guardiola រកបាន​ដោយ​ខ្សែការពារ Aymeric Laporte នៅចុង​តង់ទី១ និង​ខ្សែ​ប្រយុទ្ធ Gabriel Jesus នៅ​ចុង​តង់ទី២។

Aymeric Laporte (ឆ្វេង) អបអរជាមួយ​មិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
លោក Pep បាន​និយាយ​ក្រោយ​ជ័យជម្នះ​នេះថា៖ "កាលពីប៉ុន្មានថ្ងៃមុន យើង​អាច​ត្រូវ​បាន​គេនាំមុខ ៧ពិន្ទុ ប៉ុន្តែ​ឥលូវនេះ យើង​ឈរ​នៅ​កំពូល​តារាង។ នេះ​ជា​ដំបូន្មាន​ដ៏ល្អ និងជា​មេរៀន​សម្រាប់​កីឡាករ​ទាំងអស់​ ថា​មិន​ត្រូវ​បោះបង់"។
លោក Pep Guardiola អ្នកចាត់ការ​ក្រុម Man City ក្ដាប់ដៃ​ជា​សញ្ញា​អបអរ ក្រោយ​កីឡាករ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់​សិទ្ធិដោយ Reuters)

៣ពិន្ទុ​បន្ថែម​នេះ ជួយ​ឲ្យ Man City ឡើង​ឈរ​លើ​ Liverpool វិញ ពោល​គឺ​មាន ៦២ពិន្ទុ​ដូចគ្នា តែ Man City មាន​គ្រាប់​បាល់​ច្រើន​ជាង។ យ៉ាងណាក្ដី Liverpool នឹង​ឡើង​លេខ១ វិញ ប្រសិន​បើ​ស្មើ ឬឈ្នះ ១ប្រកួត​ដែល​នៅ​សល់​ក្នុង​ដៃ៕

Gabriel Jesus លោត​អបអរ​លើ​មិត្តរួមក្រុម ក្រោយ​ចប់ការប្រកួត (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

សូមទស្សនា​វីដេអូហាយឡាយ ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;