គម្រោង​រោងចក្រ​ផលិត​ដើម​ណូអែល ខ្សែភ្លើង-ខ្សែកាប អំពូលភ្លើង និង​ក្តារ​បន្ទះ បាន​ការ​យល់ព្រម​ពី CDC

  • 2019-02-07 04:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១) “​FASHION HOUSEWARE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ក្នុងផ្ទះ គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល សម្ភារៈ​សម្រាប់​ម៉ាស៊ីន​ដេរ និង​សម្ភារៈ​ផ្សេងៗទៀត មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ១០លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៤៦៤​កន្លែង។

២) “​TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ាកេ និង​ក្តារ​បន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ចំនួន ១,៥លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១០០​កន្លែង។

៣) “​ZHONGQI LIHUI CABLE CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល ខេត្ត​ក្រចេះ មានទុន​វិនិយោគ​ចំនួន ២០,១លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៤៣៩​កន្លែង។

៤) “​WINTIME (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល គ្រឿង​លម្អ និង​អំពូល​ភ្លើង​លម្អ​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាតធេន ខេត្ត​ស្វាយរៀង មានទុន​វិនិយោគ​ប្រមាណ ២,៤៣លានដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ៦៥១​កន្លែង៕

រូបតំណាង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;