ONE Championship៖ Shannon Wiratchai ប្ដេជ្ញា​យកជ័យជម្នះ​ជាថ្មី លើ​ដីខ្លួនឯង

  • 2019-02-07 07:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​យុទ្ធគុន​ចម្រុះ​ថៃ Shannon Wiratchai នឹង​វិល​ចូល​សង្វៀន​ប្រកួត​ជាថ្មី ក្នុង​កម្មវិធី ONE: CLASH OF LEGENDS របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​បាងកក ប្រទេសថៃ នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ខាងមុខនេះ ដោយ​ត្រូវ​ប៉ះ​កីឡាករម៉ុងហ្គោលី TSOGOOKHUU AMARSANAA។

អ្នកប្រដាល់​​វ័យ​ ៣០ឆ្នាំ​រូបនេះ ត្រូវ​បាន​គេចាត់​ទុក​ថា​ជា​កីឡាករ​កំពូល​មួយរូប ក្នុង​ប្រភេទ​ទម្ងន់ស្រាល នៅ ONE ប៉ុន្តែ​នៅ​ពេល​ជិត​ឈាន​ដល់​កម្រិត​កំពូល (ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់) រូបគេ​តែង​តែ​ជួប​បរាជ័យ។ ជាក់ស្ដែង នៅ​ក្នុង​ការ​ប្រកួត​ចុងក្រោយ កាលពី​ឆ្នាំមុន Shannon បាន​ចាញ់​កីឡាករ​ជើងខ្លាំង​ជប៉ុន Shinya Aoki ក្នុង​ទឹក​ទី១។

Shannon Wiratchai ទទួល​ជ័យជម្នះនា​ប្រកួត​កន្លងមក (រូបភាព​ផ្ដល់​ឲ្យ​ដោយ ONE Championship)

យ៉ាងណាក្ដី ក្រោយ​មាន​ឈ្មោះ​ប្រកួត​ជាថ្មី​លើ​ដី​ខ្លួនឯង​ កីឡាករ​ដែល​មាន​រហស្សនាម​ថា One Shin រូបនេះ បាន​ប្ដេជ្ញា​ថា​នឹង​យកជ័យជម្នះ​ឲ្យបាន។

"នៅ ONE Championship ខ្ញុំ​បាន​ចេញ​ទៅ​ប្រកួត​នៅប្រទេស​ជាច្រើន និងនៅ​មុខ​អ្នក​ទស្សនា​ជា​ច្រើនក្នុង​តំបន់​អាស៊ី ប៉ុន្តែ​ការ​វាយ​នៅ​មុខ​អ្នកគាំទ្រ​ក្នុង​ដី​ខ្លួនឯង គឺ​ពិត​ជា​ពិសេស​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​សូម​អរគុណ ONE Championship ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ប្រកួត​នៅ​បាងកក ដើម្បី​បង្ហាញ​ក្បាច់​គុន​របស់​ខ្ញុំ​ទៅ​កាន់​អ្នកគាំទ្រ​ទូទាំង​ពិភពលោក។ ខ្ញុំ​ប្ដេជ្ញា​ថា​នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​បង្ហាញ​ប្រាប់​គ្រប់​គ្នា​ថា ខ្ញុំ​នៅ​តែ​ជា​កីឡាករ​កំពូល​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​របស់​ខ្ញុំ៉"។

Wiratchai បាន​ចូលរួមជាមួយ ONE Championship តាំង​ពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ ក្នុង​កម្មវិធី​ ONE: PRIDE OF A NATION។ ប្រវត្តិ​ប្រកួត​របស់​កីឡាករ​រូបនេះ គឺ​ឈ្នះ ៩ ចាញ់ ៣ និង​មោឃៈ (No Contest) ១។

សូម​បញ្ជាក់ថា នៅ​ក្នុង​កម្មវិធី ONE: CLASH OF LEGENDS ក៏​មាន​កីឡាករ និង​កីឡាការិនី​កម្ពុជា ផងដែរ ពោល​គឺ ឡៅ ចិត្រា ប្រកួត​ប្រដាល់​សេរី ទល់​នឹង​កីឡាករ​ថៃ Superlek Kiatmoo9 និង​ នៅ ស្រីពៅ ប៉ះ​កីឡា​ការិនី​ម្ចាស់​ផ្ទះ Rika Ishige៕

គូប្រកួត​ទាំងអស់ រួមមានដូចខាងក្រោម៖

ចុចអាន​អត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

;