ស្រីពៅ​ ប្រឹង​ហាត់​ក្បាច់​ឃ្លេ​ ត្រៀម​ប៉ះ​កីឡា​ការិនី​ម្ចាស់ផ្ទះ​ថៃ​ នៅ ONE Championship

  • 2019-02-08 01:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

កីឡា​ការិនី​គុនខ្មែរ​ នៅ​ ស្រីពៅ​ កំពុង​ប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ក្លា ជា​ពិសេស​ស្នៀត​ដោះ​ឃ្លេ​ និង​ចាប់​ឃ្លេ​ ដើម្បី​ត្រៀម​ខ្លួនប្រកួត​ទល់​នឹង​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ថៃ​ Rika Ishige នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ខាងមុខនេះ ​នៅ​កម្មវិធី ONE: CLASH OF LEGENDS របស់​ស្ថាប័ន​ ONE Chmapionship នៅ​ទីក្រុង​បាងកក ប្រទេសថៃ។

ស្រីពៅ​ បាន​បញ្ជាក់ថា​ ឥលូវ​នេះ​ខ្លួន​កំពុង​ផ្ដោត​ខ្លាំង​លើ​ការ​ហ្វឹកហាត់​ក្បាច់​ក្រោម​ ដូច​ជា​ការ​ហាត់​ដោះ​ឃ្លេ​ ឬ​ចាប់​ឃ្លេ​ ក៏​ដូច​ជា​រៀនបត់បែន​ខ្លួន​ ឬ​សម្រប​ខ្លួន​នៅ​ពេល​ដែល​ដួល​លើ​កម្រាល។​ ការ​ហាត់​ក្បាច់​ទាំង​នេះ​ហាក់​ពិបាក​បន្តិច​ ព្រោះ​ជា​ក្បាច់​ថ្មី​សម្រាប់​ខ្លួន​ ពោលគឺ​​ខុស​ពី​ការ​ហ្វឹកហាត់​ប្រដាល់​សកល​ ឬ​គុន​ខ្មែរ។​

នៅ ស្រីពៅ កំពុង​ហ្វឹកហាត់​នៅ​ក្លឹប Cambodian Top Team

ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ ​ប្រដាល់​សកល​ឆ្នាំ​២០១៨​ រូប​នេះ ​បន្ថែម​ទៀត​ថា​ ក្រោយ​​មើល​វីដេអូ​ប្រកួត​របស់​ដៃគូ​រួច​ ឃើញថា​​​គេ​ល្អ​ចាប់​ ប៉ុន្តែ​រៀង​អន់​មុខ​បន្តិច​ រី​ឯ​កម្លាំង​ភាគច្រើន​បាន​តែ​ទឹក​១​ នោះ​ទេ។​ ស្រីពៅ​ ជឿជាក់ថា​ ប្រសិន​បើ​ទប់ទល់​ទឹក​ទី១​ និង​ការ​ចាប់​ឃ្លេ​របស់​ដៃគូ​នៅ​ទឹក​ទី១​បាន​ គឺ​មាន​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​នា​ការ​ប្រកួត​លើក​នេះ។​

រំលឹក​ផងដែរ​ថា​ នៅ​ ស្រីពៅ​ ជា​កីឡា​ការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល​ និង​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​មួយ​រូប​ដែល​មាន​ថ្មី​ដៃ​ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ ទាំង​នៅ​កម្ពុជា​ ក៏​ដូច​ជា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

Rika Ishige បង្ហាញ​ក្បាច់​ក្លេ នៅ​ចំពោះមុខ​អ្នក​សារព័ត៌មាន​ថៃ នា​ពេល​កន្លងមក (រូបភាព​ផ្ដល់សិទ្ធិដោយ ONE Championship)

សូម​បញ្ជាក់ថាផងដែរ ក្រៅពីស្រីពៅ ក៏​មាន​កីឡាករ​កម្ពុជា​មួយរូបទៀតផងដែរ ដែល​នឹង​បង្ហាញខ្លួននៅក្នុង​កម្មវិធី ONE: CLASH OF LEGENDS គឺ ឡៅ ចិត្រា ប្រកួត​ជាមួយ​កីឡាករ​ថៃ Superlek Kiatmoo9។ លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់​ក្លឹប​ Cambodian Top Team ជា​អ្នក​ដឹកនាំ​កីឡាករ កីឡាការិនី​ទាំង២ រូប ចេញទៅ​ប្រកួត​កម្មវិធី​ដ៏ធំ​ខាងលើ៕

គូប្រកួត​ទាំងអស់ មានដូចខាងក្រោម៖

អត្ថបទទាក់ទង៖

អត្ថបទ៖ នួន ស៊ីណា​