លោក ជា សុផារ៉ា ​ណែនាំ​ឱ្យ​រៀបចំ​ថ្មក្រានីត​លើ​ចិញ្ចើមផ្លូវ​នៅ​មុខ​អគារ និង​ដីឡូត៍ ​ក្នុងខេត្ត​ព្រះ​សីហនុ

  • 2019-02-08 02:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជា សុផារ៉ា ​ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ការិយាល័យ អគារ​ស្នាក់នៅ សំណង់ និង​ម្ចាស់​កម្មសិទ្ធិ​ដីឡូត៍ ដែល​កំពុង​សាងសង់ ឬបាន​សាងសង់​រួច ត្រូវ៖

-រៀបចំ​ចិញ្ចើម​ផ្លូវ​នៅមុខដីឡូត៍ ឬអចលនវត្ថុ​របស់​ខ្លួន ដោយ​ក្រាល​ថ្មក្រានីត ដែលមាន​នីវ៉ូគោល​ស្មើគ្នា​តែមួយ ដោយ​រៀបចំ​ឱ្យមានផ្លូវថ្មើរជើង និង​គន្លង​ផ្លូវទោចក្រយាន សម្រាប់​សាធារណជន និង​ជនពិការ អាច​ធ្វើ​ចរាចរណ៍​បាន​ប្រកប​ដោយ​សមធម៌។

-យកចិត្ត​ទុកដាក់​ខ្ពស់​អំពីការ​ធ្វើសមាហរណកម្ម និង​ការតភ្ជាប់​ពីផ្លូវមួយ​ទៅផ្លូវមួយ ស្របតាម​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ទីតាំង​ភូមិសាស្រ្ត។

-រក្សា​សុវត្ថិភាព សណ្តាប់​ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថាន​ល្អ និង​សុខដុមរមនា​ជាមួយ​នឹង​អ្នកជិតខាង និង​សាធារណជន។

ការ​ណែនាំ​ខាងលើ​នេះ ធ្វើឡើង​ក្នុង​លិខិត​មួយ​ដែល​លោក ជា សុផារ៉ា ផ្ញើ​ទៅកាន់​អភិបាល និង​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ គោលបំណង​គឺ​ដើម្បី​ធានា​បាន​នូវ​សោភ័ណភាព​សាធារណៈ ទាក់ទាញ​ភ្ញៀវទេសចរ និង​លើកកម្ពស់​ការ​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ប្រកបដោយ​សុខ​សុវត្ថិភាព សុខុមាលភាព និង​ភាព​ងាយស្រួល​ដល់​សាធារណជន៕

លោក ជា សុផារ៉ា ថ្លែងនាពេលកន្លងមក

អត្ថបទ៖ សំភី

អត្ថបទថ្មី
;