អ្នកគាំទ្រ​គុនខ្មែរនៅ​ថៃ នឹង​ទទួល​បាន​សំបុត្រទស្សនា ONE Championship Free Free ដោយ​គ្រាន់តែ...

  • 2019-02-08 10:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 222

ចន្លោះមិនឃើញ

អាច​ថា​ជា​ដំណឹងល្អ​សម្រាប់​បងប្អូន​ខ្មែរ​នៅ​ប្រទេស​ថៃ ដោយសារ​តែ​បងប្អូន​អាច​មាន​ឱកាស​ទទួល​បាន​សំបុត្រទស្សនា​ការប្រកួត​របស់​ឡៅ ចិត្រា, នៅ ស្រីពៅ និង​កីឡាករ​លំដាប់​កំពូល​ជាច្រើនទៀត​ នៅ ONE Championship នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ ដោយ​ឥត​គិត​ថ្លៃ ចំនួន​ ២សន្លឹក។

តើ​ធ្វើ​យ៉ាងណា ទើប​អាច​ទទួល​បាន​សំបុត្រ​ដោយ​ឥតគិតថ្លៃ?

Superlek និង ឡៅ ចិត្រា

ងាយស្រួលបំផុត បងប្អូន​គ្រាន់​តែ​ទៅចូលរួម​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​របស់ ONE Championship ដែល​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី ១៣ ខែកុម្ភៈ នៅ​សណ្ឋាគារ W Hotel (ក្នុង​សាល​ ជាន់​ទី៣) វេលា​ម៉ោង ៥ល្ងាច។ នៅ​ក្នុង​កម្មវិធី​នោះ ក៏មាន​វត្តមាន​កីឡា​ការិនី នៅ ស្រីពៅ និង​កីឡាករ ឡៅ ចិត្រា របស់​កម្ពុជាផងដែរ។

សន្និសីទ​កាសែត​នោះ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៥ល្ងាច ប៉ុន្តែ​ការ​ទទួល​ចុះឈ្មោះ​អ្នក​ចូលរួម គឺ​ចាប់​ពី​ម៉ោង ៤រសៀលតទៅ។ នៅ​ពេល​ចុះ​ឈ្មោះចូលរួម (ដោយឥតគិតថ្លៃ) ប្រិយមិត្ត​នឹង​ទទួល​បាន​សំបុត្រ​ទស្សនា​ការ​ប្រកួត​នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ ចំនួន ២សន្លឹក រួម​ជាមួយ​មួក​ដ៏​ស្រស់ស្អាត​របស់ ONE Championship ផងដែរ។

នៅ ស្រីពៅ និង Rika

ប្រភព​ពី ONE Championship បាន​បញ្ជាក់ថា កន្លែងរៀបចំ​សន្និសីទ​កាសែត​នោះ អាច​ទទួល​អ្នក​ចូលរួម​បាន​ដល់​ជាង ២០០នាក់។

សូម​បញ្ជាក់ថា កីឡាករ ឡៅ ចិត្រា នឹង​ប៉ះ​ជើងខ្លាំង​របស់​ថៃ Superlek Kiatmoo9 (ប្រដាល់​សេរី) ចំណែក​កីឡា​ការិនី នៅ ស្រីពៅ ប៉ះ​កីឡា​ការិនី​ថៃ Rika Ishige (MMA) នៅ​ក្នុង​កម្មវិធី ONE: CLASH OF LEGENDS របស់ស្ថាប័ន ONE Championship នៅ​ Impact Arena ប្រទេស​ថៃ នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ ឆ្នាំ២០១៩។ បើ​យោង​តាម​វិបសាយ​ផ្លូវការ​របស់ ONE បាន​ឲ្យ​ដឹង​ថា តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​នេះ គឺ​ ៣០០បាត (ជាង ៩ដុល្លារ), ៨០០បាត (ជាង ២៥ដុល្លារ), ២០០០បាត (ជាង ៦៣ដុល្លារ), ៥០០០បាត (១៥៩ដុល្លារ) និង ១២០០០បាត (ជាង ៣៨១ដុល្លារ)។

សន្និសីទ​កាសែត ធ្វើ​ឡើង​នៅ W Hotel ថ្ងៃទី១៣ ខែកុម្ភៈ ឯការប្រកួត​ធ្វើ​ឡើងនៅ Impact Arena នាថ្ងៃ​ទី១៦ ខែកុម្ភៈ

គូប្រកួតទាំងអស់ រួមមាន​ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

;