Cambodia All Stars យកឈ្នះ​ក្រុម​ជើង​ខ្លាំង​ថៃ Muangthong យប់មិញ (បណ្តុំរូបភាព)

  • 2019-02-10 01:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Cambodia All Stars ដែល​ដឹកនាំដោយ​លោក ភា សុភ័ត្រ្តា បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​មក​ពីថៃ SCG Muangthong United ក្នុង​លទ្ធផល ២-១។ ក្នុងនោះ​តង់ទី១ Cambodia All Stars នាំមុខ​មុន ២-០។ ការ​ប្រកួត​នេះ ធ្វើឡើង​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ កាលពី​យប់មិញ នៅ​ពហុកីឡដ្ឋាន​ជាតិ។

ក្រុម​ម្ចាស់​ផ្ទះ​ Cambodia All Stars រក​បាន​គ្រាប់​ទី​១​​ដោយ​ខ្សែ​ប្រយុទ្ធ​បរទេស​ Privat និង​គ្រាប់​ទី​២​រក​បាន​ដោយ​ខ្សែ​បម្រើ​​លេខ​១៧​ ឈិន​ ឈឿន នៅ​វគ្គ​ទី​១ ហើយ​ Muangthong United ​រក​បាន​១​គ្រាប់​នៅ​វគ្គ​ទី​២។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី​៣​សម្រាប់​​ក្រុម​ Cambodia All Stars ទល់​នឹង​ក្រុម​ខ្លាំង​ថៃ​មួយ​នេះ​ដែល​លើក​ទី​១​ទទួល​បាន​ជ័យជម្នះ​ និង​លើក​ទី​២​ចាញ់ ខណៈ​លើក​ទី​៣​ឆ្នាំ​២០១៩​នេះ​ទទួល​បាន​ជ័យជម្នះ៕

សូម​ទស្សនា​ទិដ្ឋភាព​នៃការ​ប្រកួត​ខាងក្រោម​នេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;