អាជ្ញាធររាជធានី ប្រកាសរៀបចំចិញ្ចើមផ្លូវ ចាប់ពីផ្លូវនរោត្តម ដល់មុខព្រលានយន្តហោះ
- 2019-02-10 02:27:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធររាជធានី ប្រកាសរៀបចំចិញ្ចើមផ្លូវ ចាប់ពីផ្លូវនរោត្តម ដល់មុខព្រលានយន្តហោះ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយប្រកាសថា ខ្លួននឹងអនុវត្តគម្រោងក្រាលការឺឡាថ្មី ការឺឡាសម្រាប់ជនពិការនៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុំដើមឈើ ចាប់ពីមហាវិថីព្រះនរោត្តមដល់មុខព្រលានយន្តហោះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈសងខាងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោម ដោយសារតែប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការឺឡា និងមួយចំនួនទៀត បានរៀបចំក្រាលការឺឡាជាលក្ខណៈឯកជន និងជួសជុលនៅពេលដែលរងការខូចខាតម្តងៗដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ធ្វើឱ្យចិញ្ចើមផ្លូវមានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឱ្យបាត់បង់សោភ័ណភាព ព្រមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ៕