ពិធី​បុណ្យ​ចាប់​ត្រី​ មាន​អាយុ​ជិត​២០០​ឆ្នាំ​ នៅ​ខេត្ត​ត្បូងឃ្មុំ

  • 2019-02-10 10:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 514

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី១០​​​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ប្រជាជន​ក្មេង​ចាស់​ស្រី​ប្រុស​ជាង ៣​ពាន់​នាក់ បាន​​ចុះ​ចាប់​ត្រី​ នៅ​ក្នុង​បឹង​មួយ ​ក្នុង​​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ។ ​ពិធី​ចាប់​ត្រី​បែប​ប្រពៃណី​ពី​របរ​បុរាណ​របស់​ប្រជាជន​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ភូមិ​សាទុំ ឃុំ​ជាំក្រវៀន ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០គីឡូម៉ែត្រ​ពី​ទីរួមស្រុក មេមត់​។

បើ​តាម​មេ​ឃុំ​ជាំ​ក្រវៀន​​ លោក អ៊ុច​​​ យឿន បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធី​ចាប់​ត្រី​នៅ​ក្នុង​បឹង​ត្រពាំង​ក្រំ​នេះ​មាន​អាយុ​ជិត ២០០​ឆ្នាំ​មក​ហើយ។ ពិធី​បែប​ប្រពៃណី​នេះ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​​​ គឺ​ធ្វើ​នៅ​​រដូវ​ទឹក​ស្រក ក្រោយ​ពី​ប្រជាជន​ធ្វើ​ការ​ប្រមូល​ផល​កសិកម្ម​រួចរាល់។​​ ពីធី​នេះ​ ធ្វើ​ឡើង​ដើម្បី​ជួប​ជុំ​​ និង​បង្កើត​ភាព​សប្បាយ​រីករាយ​ឲ្យ​ប្រជាជន​ក្នុងស្រុក​ភូមិ​។

លោក​មេ​ឃុំ​បន្ត​ថា​ ពិធី​ចាប់​ត្រី​នេះ​គឺ​ តម្រូវ​ឲ្យ​ប្រជាជន​ដែល​ចូល​រួម​ទាំង​អស់​ ប្រើ​ប្រាស់​តែ​ឧបករណ៍​បែប​បុរាណ​អង្រុត​ ឈ្នាង ត្រក ក្អុះ ​តែ​ប៉ុណ្ណោះ​ ហើយ​ត្រី​ដែល​រក​បាន​គឺ​យក​ទៅ​ផ្ទះ​រៀង ៗ​ខ្លួន។​

បើ​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​គណៈ​កម្មការ​រៀប​ចំ​បាន​បញ្ជាក់​ថា​​ ពិធី​បុណ្យ​ចាប់​ត្រី​នេះ​មាន​ ​រយៈ​ពេល​ ៣​ថ្ងៃ​ នៅ​រាត្រី​ថ្ងៃ​ទី១​ ថ្ងៃ​ទី២ ត្រូវ​នឹង​ថ្ងៃ​ទី៨​ ទី៩​​​ ខែ​កុម្ភៈ​ ប្រជាជន​នាំ​គ្នា​រាំ​កម្សាន្ត​រហូត​ដល់​ទល់​ភ្លឺ​ និង​ថ្ងៃ​ទី៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១០ កុម្ភៈ ​​ដែល​ជា​ថ្ងៃ​បញ្ចប់ ​គឺ​ជា​ថ្ងៃ​ចុះ​ចាប់​ត្រី៕

ទិដ្ឋភាពផ្សេងៗ នៃ​ពិធី​បុណ្យចាប់ត្រី នៅ​ភូមិ​សាទុំ ឃុំ​ជាំក្រវៀន ​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ៖

អត្ថបទ៖ លន ហ្សាឌីណា