ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈទីប្រឹក្សាក្រសួងមហាផ្ទៃ ៥០រូប
- 2019-02-11 01:18:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 39
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈទីប្រឹក្សាក្រសួងមហាផ្ទៃ ៥០រូប
ចន្លោះមិនឃើញ
ព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈទីប្រឹក្សាក្រសួងមហាផ្ទៃ ចំនួន ៥០រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩។
ព្រះរាជក្រឹត្យដដែល បានបញ្ជាក់ថា ទីប្រឹក្សាទាំង ៥០រូបនោះ សុទ្ធតែមានឋានៈស្មើអនុរដ្ឋលេខាធិការទាំងអស់ ដែលក្នុងនោះ មាន៣រូប មិនទទួលប្រាក់បំណាចមុខងារ។
ទីប្រឹក្សាក្រសួងមហាផ្ទៃថ្មីទាំង ៥០រូប មានឈ្មោះដូចខាងក្រោម៖
អត្ថបទ៖ សុខ សុវត្ថិ