Ronaldo បន្ត​កំណត់ត្រា​មួយ ក្រោយ​ស៊ុត​គ្រាប់​ទី​២០ ឲ្យ ​Juventus

  • 2019-02-11 01:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​គ្រាប់​បាល់​ទី​២០ ឲ្យ​ក្រុម​សេះ​បង្កង់ Juventus ជួយ​ឲ្យ​ក្រុម​នេះ​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Sassuolo ដោយ​លទ្ធផល ៣-០ ក្នុង​ការប្រកួត​សប្ដាហ៍​ទី​២៣ ក្របខណ្ឌ​អ៊ីតាលី Serie A កាលពី​យប់មិញ​។

Ronaldo (រូបថត៖ Reuters)
គ្រាប់​បាល់​របស់​ Ronaldo ១​គ្រាប់​ដែល​ជា​គ្រាប់​នាំ​មុខ​ទី២ របស់ Juventus ជួយ​ឲ្យ Ronaldo បន្ត​កំណត់ត្រា​ ដោយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​តិច ២០​គ្រាប់​ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់​ក្នុង​មួយ​រដូវកាល គិត​ក្នុង​រយៈពេល​ ១៣​រដូវ​កាល​ចុងក្រោយ​។

Ronaldo ដែល​មាន​វ័យ ៣៤ឆ្នាំ បាន​ស៊ុត​បញ្ចូល​ទី​ទៅ​លើ Sassuolo នៅ​នាទី​៧០។ ចំណែក ២​គ្រាប់​ទៀត ធ្វើ​បាន​ពី​ខ្សែ​បម្រើ Sami Khedira នៅ​នាទី​២៣ និង​ Emre Can នៅ​នាទី​៨៦។

បច្ចុប្បន្ន Juventus បន្ត​ឈរ​លេខមួយ ដាច់​ចំនួន ១១​ពិន្ទុ ពី​ក្រុម Napoli ដែល​មាន ៥២​ពិន្ទុ។ ក្នុង​ ២៣ប្រកួត​ រដូវ​កាល ២០១៨-១៩ នៅ Serie A នេះ​ Juventus ឈ្នះ ២០ ស្មើ ៣លើក និង​មិន​ទាន់​ចាញ់​ឡើយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;