កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​កម្ពុជា-ថៃ​

  • 2019-02-11 02:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ ​បាន​ឲ្យ​ដឹង​ថា ព្រះ​រាជាណាចក្រ​កម្ពុជា ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ច​ប្រជុំ​លើក​ទី​១៤ នៃ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ (The 14th General Border Committee Meeting “GBC”) នៅ​សណ្ឋាគារ​កា​ដែន​ស៊ីតធី រាជ​ធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

កិច្ច​ប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព​សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កម្ពុជា សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា និង​លោក​នាយឧត្តមសេនីយ៍ ប្រាវីត វង្ស​សុវណ្ណ (Prawit Wongsuwon) ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ សហប្រធាន​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​ថៃ។

សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កម្ពុជា សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា
លោក​នាយឧត្តមសេនីយ៍ ប្រាវីត វង្ស​សុវណ្ណ (Prawit Wongsuwon) ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ សហប្រធាន​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​ថៃ (រូប៖ The Nation)

​កិច្ច​ប្រជុំលើកទី១៤នេះ ​ភាគី​ទាំងពីរ នឹង​បន្ត​កិច្ចពិភាក្សា​របស់​ខ្លួន ដោយ​ផ្ដោត​យ៉ាង​សំខាន់​លើ​ការ​ពង្រឹង​ និង​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ បង្កើត​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា-ថៃ ក្នុង​កិច្ច​ការពារ​ និង​រក្សា​ឲ្យ​បាន​រឹងមាំ​នូវ សន្តិភាព ស្ថិរភាព ​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​អាច​កើត​មាន​ឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​រួម​នៃ​ប្រទេសជិតខាង​ទាំងពីរ ដើម្បី​រក្សា​ និង​ធានា​នូវ​សេចក្ដី​សុខ ក្សេមក្សាន្ត និង​ជីវភាព​រស់​នៅ​រីក​ចំរើន​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​៕

អត្ថបទ៖ លាភ.

;