Superlek រៀបរាប់​ប្រាប់​ពី​ដំណើរដើមទង​ ដែល​ធ្វើ​ឲ្យ​ខ្លួនក្លាយជា​អ្នកប្រដាល់​ល្បី

  • 2019-02-11 07:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 60

ចន្លោះមិនឃើញ

អ្នកប្រដាល់ថៃ Superlek Kiatmoo9 (ស៊ូភើលេក ខេតមូកៅ) នឹង​ត្រូវ​ឡើង​ប្រកួត​ក្នុង​សង្វៀន ONE Championship ជាលើកដំបូង នៅ​ក្នុង​កម្មវិធី ONE: CLASH OF LEGENDS នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ នៅ​ទីក្រុង​បាងកក ដោយ​ត្រូវ​ប៉ះ​កីឡាករ​គុន​ខ្មែរ ឡៅ ចិត្រា។

មុន​ឡើង​ដល់ចំណុច​កំពូល​នៅ​ពេល​នេះ តើអ្នក​ប្រដាល់​ថៃ ចេះ​និយាយ​ខ្មែរ​រដឺនៗ នេះ ធ្លាប់​មាន​ប្រវត្តិ​បែបណាដែរ?

កើត​នៅ​ស្រុកស្រុកព្រះកូនជ័យ (ជាភាសាថៃ៖ Prakhon Chai) ខេត្ត​បុរីរម្យ (Buriram) Superlek មាន​ជីវិត​កាលពី​កុមារភាព​ដូច​កុមារ​ជាច្រើនទៀត​ ក្នុង​តំបន់​ដែរ គឺ​មាន​ឪពុក​ម្ដាយ ជា​អ្នក​ទៅ​ធ្វើ​ការ​នៅ​បាងកក។ "ឪពុក​ម្ដាយ​ខ្ញុំ បាន​ទៅ​ធ្វើ​ការ​នៅបាងកក ដូច្នេះ​ខ្ញុំត្រូវ​រស់នៅ​ជាមួយ​ជីដូនជីតា។ ពួកគាត់​ទាំង២ ឆ្លៀត​មក​លេង​ខ្ញុំ​ម្ដងម្កាលដែរ តែភាគច្រើន គឺ​គាត់​ជាប់​រវល់ធ្វើការ"។

ដើម្បី​ចិញ្ចឹម​កូន​ ២នាក់ ឪពុក​ម្ដាយ​របស់ Superlek បាន​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​នៅ​រាជធានី​បាងកក គឺ​ជា​ការ​កម្មករ​សំណង់ (ឪពុក) និង​ជា​អ្នក​ធ្វើ​ការ​តាមផ្ទះ (ម្ដាយ)។ ប្រាក់​បាន​ពី​ឪពុក​ម្ដាយ បូករួម​ការ​ធ្វើ​ស្រែ​របស់​តាយាយ​ផងនោះ អាច​ផ្គង់ផ្គង់​គ្រួសារ​បាន។

ជីតា​របស់ Superlek បាន​នាំ Superlek ទៅហាត់​នៅ​ក្លឹប​ប្រដាល់ Kiatmoo0 Gym ដែល​មាន​ចម្ងាយ​តែ ៣០០ម៉ែត្រ​ប៉ុណ្ណោះ ពីផ្ទះ។ ជីតា​របស់ Superlek សង្ឃឹមថា ការ​ហាត់​ប្រដាល់​អាច​កែប្រែ​ជីវិត​របស់​ក្មេងប្រុស​រូបនេះ​បាន។

ការ​មាន​ក្លឹប​ប្រដាល់​នៅ​ជិតផ្ទះនេះហើយ ជា​មូលហេតុ​ធំបំផុត​មួយ ដែល​នាំ​ឲ្យ​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ ទទួល​បានជោគជ័យ។ ក្រោយ​ហាត់​បាន​ប៉ុន្មាន​សប្ដាហ៍ Superlek បាន​ឡើង​ឡាន​ទ្រុង​មួយ​របស់​ក្លឹប​ប្រដាល់ ដើម្បី​ធ្វើដំណើរ​ទៅ​រក​គូប្រកួត​នៅ​វត្ត​។ ក្រោយ​រកបាន​ដៃគូសក្តិសម​ហើយ Superlek បាន​ឡើង​ប្រកួត​លើកដំបូង​ ហើយ​ទទួល​បានជ័យជម្នះ។

Superlek និយាយថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់។ ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​បាន​ទទួល​ប្រាក់ ១៥០បាត (ប្រហែល ២ម៉ឺន​រៀល)។ ខ្ញុំ​បាន​ទិញនំ​ខ្លះ រួម​ឲ្យ​ប្រាក់​នោះ​ទៅ​ជីតារបស់ខ្ញុំ"។

ចាប់តាំងពីពេលនោះមក Superlek បាន​បន្ត​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ​កីឡាករ​រួម​ក្លឹប ដើម្បី​រក​ដៃគូប្រកួត។ ក្រោយ​ឈ្នះ​ជាបន្តបន្ទាប់ ធ្វើ​ឲ្យឈ្មោះរបស់​ Superlek ត្រូវ​បាន​គេស្គាល់​ពេញភូមិ ដែល​ធ្វើ​ឲ្យ​អ្នក​រៀបចំ​ការប្រកួត ដណ្ដើម​គ្នា​ចង់​បាន Superlek ឡើងប្រកួត ដោយ​ត្រូវ​កក់ទុកមុន។

ក្រោយ​ពី​ធ្វើដំណើរ​ប្រកួត​តាមវត្ត តាមសង្វៀន​តាម​ខេត្ត​មួយរយៈ Superlek ​មាន​អាយុ និង​សមត្ថភាព​គ្រប់គ្រាន់ អាច​ឡើង​វ៉ៃ​ក្នុង​សង្វៀន​ល្បី Lumpinee នៅ​បាងកក។

"ខ្ញុំបានឃើញ​សិស្ស​ច្បង​ក្នុង​ក្លឹប ឡើង​ប្រកួត​នៅ Lumpinee ហើយខ្ញុំ​ចេះតែគិតថា តើត្រូវ​ធ្វើ​ដូចម្ដេច ទើប​អាច​ទទួល​តម្លៃ​ខ្លួន​ខ្ពស់​ដូច​ពួកគាត់? ខ្ញុំ​បាន​ហ្វឹកហាត់​ ឲ្យ​ដូច​ពួកគាត់​ហ្វឹកហាត់​ដែរ។ នៅ​ពេលខ្ញុំ​ឆ្ងល់ ខ្ញុំ​តែងតែ​សួរ​ពួកគាត់ ដើម្បី​ចេះ​ក្បាច់ថ្មីៗ។ ក្រោយ​មក ខ្ញុំ​ហាត់​ដដែលៗ រហូត​ចេះ​ចាំស្ទាត់​នូវ​ក្បាច់​ទាំងនោះ ល្មម​អាច​យក​ទៅ​ប្រើ​ពេល​ប្រកួត​បាន"។

យ៉ាងណាក្ដី Superlek បាន​ចាញ់​ក្នុង​ប្រកួត​ដំបូង​នៅ Lumpinee។ "ខ្ញុំ​បាន​ចាញ់​ប្រកួតដំបូង​នៅបាងកក ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​ចាញ់ ៣ប្រកួត​ទៀត។ វា​ពិត​ជា​រឿងគួរ​ឲ្យ​ខកចិត្ត​ខ្លាំងណាស់ ខ្ញុំ​មិន​យល់​ថា​ហេតុអ្វី​ខ្ញុំចាញ់។ ខ្ញុំ​បាន​ប្រឹង​ហាត់​យ៉ាងខ្លាំង រហូត​ឈ្នះ ៤ប្រកួត​ជាប់​គ្នា​"។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
;