Buriram ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​វៀតណាម

  • 2019-02-11 03:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​នៅ​លីគ​កំពូល​ថៃ Buriram United បាន​សម្រេច​ចុះ​កុងត្រា​ជាមួយ​កីឡាករ Luong Xuan Truong ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​ចូលរួម​នៅ​ក្នុង​រដូវ​កាល​២០១៩ ដែល​ចាប់ផ្ដើម​នៅ​ពេល​ខាង​មុខ​។

Xuan Truong ជា​តារា​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ដែល​មាន​បទ​ពិសោធ​ជាច្រើន នៅ​លីគ​ក្រៅ​ប្រទេស។ ខ្សែបម្រើ​វ័យ២៣​ឆ្នាំ​រូប​នេះ ធ្លាប់​លេង​ឲ្យ​ក្លឹប​ចំនួន ២ ​នៅ​លីគ​​កូរ៉េខាងត្បូង​។ ក្នុង​រដូវកាល ២០១៦ សមាជិក​មក​ពី​ក្លឹប Hoang Anh Gia Lai នេះ បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប Incheon United មុន​ត្រូវ​បាន​ក្លឹប Gangwon FC ខ្ចី​ជើង​បន្ត នៅ​រដូវ​កាល​បន្ទាប់​។

Xuang Truong បាន​រួមចំណែក​ឲ្យ វៀតណាម គ្រង​តំណែង​ជើងឯក​ AFF Suzuki Cup 2018 និង​ចូលរួម​នៅ​ក្នុង​ពានរង្វាន់ AFC Asian Cup 2019 ដែល​ទើបតែ​បញ្ចប់​នា​ពេល​កន្លង​ទៅ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;