អាជ្ញាធរ នឹង​ធ្វើពិធី​ប្រារព្ធ​ខួប​៦០ឆ្នាំ​នៃ​ការ​បង្កើត «ខេត្ត​រតនគិរី»

  • 2019-02-11 03:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​រតនគិរី នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ ៦០ឆ្នាំ​នៃការ​បង្កើត​ខេត្ត​រតនគិរី (១៧ កុម្ភៈ ឆ្នាំ​១៩៥៩-១៧ កុម្ភៈ ឆ្នាំ​២០១៩) ដើម្បី​រំលឹក​ឡើងវិញ​នូវ​អនុស្សាវរីយ៍ នៃការ​បង្កើត​ខេត្ត និង​ជាការ​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​អតីត​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​យក​អស់​កម្លាំង​កាយ ចិត្ត កសាង និង​អភិវឌ្ឍន៍​ខេត្ត​រតនគិរី ឱ្យ​មាន​ការ​រីក​ចម្រើន​រហូត​ដល់​បច្ចុប្បន្ន។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​៦ខែកុម្ភៈ ឆ្នាំ​២០១៩។

ក្រុងបានលុង ខេត្តរតនគិរី (រូបថត៖ ហ្វេសប៊ុក)
កម្មវិធីនេះ នឹងប្រព្រឹត្ត​ទៅ​នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅរង្វង់មូល​ក្រុងបានលុង មាន​ពិធី​ក្រុងពាលី សូត្រមន្ត និង​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៦១អង្គ។ លុះដល់ពេលរាត្រីថ្ងៃដដែល ក៏មាន​ការប្រគុំតន្រ្តី​សម័យ ការ​សម្តែង​សិល្បៈ​របាំ​គង និង​ការបាញ់​កាំជ្រួច​អបអរសាទរ នៃ​ពិធី​បុណ្យ ស្ថិតនៅក្នុង​បរិវេណ​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈខេត្ត​ផងដែរ។

សូម​ជម្រាប​ថា ខេត្តរតនគិរី មានផ្ទៃដីទំហំ ១០ ៧៨២​គីឡូម៉ែត្រ​ការ៉េ មាន​ក្រុង​១ និងស្រុក ៨ ដូចជា៖ ក្រុងបានលុង ស្រុក​អូរជុំ ស្រុក​វើនសៃ ស្រុក​បរកែវ ស្រុក​លំផាត់ ស្រុក​កូនមុំ ស្រុក​អូរយ៉ាដាវ ស្រុក​អណ្តូង​មាស និង​ស្រុកតាវែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;