ស្ថានីយ​ទូរទស្សន៍​២ ទទួល​សិទ្ធិផ្សាយ​ផ្ទាល់ AFF U22 ​និង​វគ្គជម្រុះ​ AFC U23 នៅ​កម្ពុជា​

  • 2019-02-11 06:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

យោង​តាម​ការប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​នៅ​រសៀល​ថ្ងៃ​ទី​១១កុម្ភៈនេះ បាន​ឲ្យ​ដឹង​ថា ស្ថានីយ​ទូរទស្សន៍​ MyTV និង CTN បាន​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ ពាន​រង្វា​ន់​ AFF U22 LG Cup 2019 និង​វគ្គ​ជម្រុះ​ពានរង្វាន់​ AFC U-23 Championship ក្នុង​ពូល H ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ពានរង្វាន់ AFF U22 LG Cup 2019 នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់ ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ចំណែក វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship ពូល H ធ្វើឡើង​គិត​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ ២៦ ខែ​មីនា ឆ្នាំ​២០១៩​៕

អត្ថបទទាក់ទង​ ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​២ ដក​ខ្លួន​ពី​ពាន​រង្វាន់ U22 ​អាស៊ាន នៅ​កម្ពុជា


អត្ថបទ៖ លាភ.