រថយន្ត​បែន​ដឹក​ដី បើក​បុក​រថភ្លើង​ ធ្លាក់​ក្បាល​ចេញ​ពី​ផ្លូវ​ដែក​ នៅ​ស្រុក​ព្រៃ​នប់

  • 2019-02-11 06:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង បង្ក​ដោយ​រថយន្ត​បែន​ដឹកដី ០១គ្រឿង​ម៉ាក HYUNDAI បាន​បុក​នឹង​រថភ្លើង ដែល​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ ភ្នំពេញ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាល​រថភ្លើង ចេញ​ពី​លើ​ផ្លូវ​ដែក នៅ​វេលា​ម៉ោង ១០​:១៥ នាទី ​​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​លើ​ផ្លូវ​ដែក ត្រង់​ចំណុច​ភូមិ​ព្រែក​ទល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក HYUNDAI ពណ៌ ទឹក​ប្រាក់ គ្មាន​ស្លាក​លេខ ​ធ្វើ​ដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​ដល់​ចំណុច​ខាងលើ បាន​បុក​រថភ្លើង ដែល​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ភ្នំពេញ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាល​រថភ្លើង ចេញ​ពី​លើ​ផ្លូវដែក ។ សមត្ថកិច្ច​បន្ត​ថា ករណី​គ្រោះថ្នាក់​នេះ​ ពុំមាន​អ្នក​រង​របួស​ទេ ។ ចំណែក​អ្នក​បើក​បរ​រថយន្ត បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយ​ពេល​កើត​ហេតុ​។

ចំពោះ​វត្ថុ​តាង រថយន្ត​ ១គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

រូប៖ ដើមអម្ពិល

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;