អូស្ត្រាលី ទិញ​នាវា​មុជ​ទឹក​ពី​បារាំង តម្លៃ​៥០​ពាន់​លាន​ដុល្លារ​

  • 2019-02-11 07:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អូស្ត្រាលី នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ចុះ​កុង​ត្រា​ ដែល​មាន​ទឹក​ប្រាក់ ៥០​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​រដ្ឋាភិបាល​បារាំង ដើម្បី​ទិញ​នាវា​មុជទឹក​ចំនួន ១២​គ្រឿង​។ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ការ​ចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី Scott Morrison នៅ​ក្រុង​ Canberra ប្រទេស​អូស្ត្រាលី។

ក្រុមហ៊ុន Naval Group របស់​បារាំង កំពុង​សាងសង់​នាវា​មុជទឹក​ចម្បាំង ហើយ​ នាវា​ទី​មួយ​របស់​ខ្លួន ត្រូវ​បាន​រំពឹង​ថា នឹង​រួចរាល់​នៅ​ដើម​ទសវត្សរ៍ ២០៣០​។

អ្នកវិភាគ​អូស្ត្រាលី បាន​លើក​ឡើង​ថា នាវា​មុជ​ទឹក​ដែល​អូស្ត្រាលី​ទិញ​ពេល​នេះ នឹង​រួមចំណែក​ក្នុង​ការ​ការពារ​ដែន​ទឹក​របស់​ខ្លួន​ ស្រប​ពេល​ដែល​ចិន​ កំពុង​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​សមុទ្រ​ចិនខាងត្បូង​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

;