របប​សឹក​ថៃ​ ប្រតិកម្ម​នឹង​សេចក្ដី​រាយការណ៍​ពី​គម្រោង​ធ្វើ​រដ្ឋប្រហារ​

  • 2019-02-12 02:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​របបសឹក​ថៃ កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម ពី​ការ​ធ្វើ​រដ្ឋប្រហារ ដែល​បែក​ធ្លាយ​ចេញ​ពី​ឯកសារ​​មួយ ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​ពាសពេញ​បណ្ដាញ​សង្គម នៅ​ប្រទេស​ថៃ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ (រូបថត៖ newmandala.org)
លោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាន​ថ្លែង​ប្រាប់អ្នក​សារ​ព័ត៌មាន​ថា នេះ​ជា​ព័ត៌មាន​មិន​ពិត ហើយ​លោក​បាន​បញ្ជា​ឲ្យ​ស៊ើប​រក​ជន​ដែល​បាន​បង្កើត​ឯកសារ​ក្លែងក្លាយ​ពី​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​។

អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​ប្រទេស​ថៃ បាន​បង្ហោះ​រូបថត​បង្ហាញ​ពី​ការ​ចល័ត​រថក្រោះ​ កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជុំវិញ​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​នេះ​។ តែ​អាជ្ញាធរ​ថៃ បាន​អះអាង​ថា រថក្រោះ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ចូល​រួម​សម​យុទ្ធ ពស់វែកមាស ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ​កុម្ភៈ​​ តែប៉ុណ្ណោះ​។

ពាក្យ​ចចាមអារ៉ាម បាន​លេចឡើង ក្រោយ​​សេចក្ដីរាយការណ៍ថា ម្ចាស់ក្សត្រី​ Ubolratana Rajakanya សមាជិក​​ខ្សែ​រាជវង្ស​ថៃ​លើកដំបូង ត្រូវបានចុះក្នុង​បញ្ជី ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នាយករដ្ឋមន្ត្រី ដែល​ធ្វើឡើង​នៅ​ខែ​ក្រោយ​។ ម្ចាស់ក្សត្រី Ubolratana Rajakanya មកពីគណបក្ស​ Thai Raksa Chart ដែលមានទំនាក់​ទំនង​ជាមួយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្មមន្ត្រីថៃ​៕

ម្ចាស់ក្សត្រី​ Ubolratana Rajakanya (រូបថត៖ Strait Times)

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;