ក្រសួង​រ៉ែ អំពាវនាវឱ្យ​ប្រទេស​ផលិតប្រេង ចូលមក​វិនិយោគ​នៅ​កម្ពុជា

  • 2019-02-12 02:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និងថាមពល លោក សុខ ខាវ៉ាន់ បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ប្រទេស​ផលិត​ប្រេង និង​ក្រុមហ៊ុន​ទាំងឡាយ មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​ថាមពល ប្រេង និង​ឧស្ម័ន នៅកម្ពុជា។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ធ្វើជាវាគ្មិន​កិត្តិយស ក្នុង​សន្និសីទ និងពិព័រណ៍​ប្រេង និង​ឧស្ម័ន​អន្តរជាតិ​លើកទី១៣ នៅទីក្រុងញ៊ូវដេលី ប្រទេស​ឥណ្ឌា ដែលធ្វើឡើង​ពីថ្ងៃទី៩ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ​២០១៩។

ក្នុងនាមជាវាគ្មិន​កិត្តិយស​លើ​ប្រធានបទ «ថាមពល​សម្រាប់​ទាំង​អស់គ្នា» លោក​រដ្ឋលេខាធិការ​បាន​ចូលរួម​ចែក​រំលែក​អំពី៖

-បទពិសោធន៍​នានា​របស់​កម្ពុជា​កន្លងមក

-ស្ថានភាព​នយោបាយ​ដែល​កំពុង​ពោរពេញ​ដោយ​សុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព

-លំនឹង​សេដ្ឋកិច្ច​ដែលមាន​កំណើន​ក្នុង​រង្វង់៧% ជិត​ពីរ​ទស្សវត្សរ៍​ជាប់គ្នា​របស់​កម្ពុជា

-គោលការណ៍​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ដល់​វិនិយោគិន

-កំណែ​ទម្រង់ និង​អភិបាលកិច្ច​ល្អ -ប្រវត្តិ​នៃការ​អភិវឌ្ឍ​ពី​អតីតកាល និង​បច្ចុប្បន្នភាព​នៃ​វិស័យ​ថាមពល (ថាមពល​អគ្គិសនី,ខ្សែ​បញ្ជូន​អគ្គិសនី,ប្រេងកាត​និង​ឧស្ម័ន)៕

រូបថត៖ ក្រសួងរ៉ែ និងថាមពល

អត្ថបទ៖ សំភី

;