កម្ពុជា​ នឹង​បង្កើត​ស្ដង់ដា Street Food ចូល​ទៅ​ក្នុង​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត

  • 2019-02-12 04:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 71

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​ស្នើ​រាជរដ្ឋាភិបាល​សុំ​ដាក់​បញ្ចូល​ស្ដង់ដា​វិថី​ម្ហូប​អាហារ (Food Street) និង​ស្ដង់ដា​តូប​លក់​ម្ហូប​អាហារ ចូល​ទៅ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដើម្បី​លើក​កម្ពស់​អនាម័យ​ម្ហូប​អាហារ​នៅ​កម្ពុជា ដែល​ជា​សក្ដានុពល​ដ៏​សំខាន់​មួយ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

ការ​បញ្ជាក់​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ «ទីក្រុង​ស្អាត៖ ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ» ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​។

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ លោក ថោង ខុន បាន​ឲ្យ​ដឹង​ថា ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូប​អាហារ (ទាំង​ចល័ត និង​អចល័ត) នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​គោលដៅ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​លើក​កម្ពស់​សេវាកម្ម​ម្ហូប​អាហារ​ផង និង​លើក​កម្ពស់​សុវត្ថិភាព អនាម័យ​ម្ហូប​អាហារ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

ក្រៅពី​នេះ វា​ក៏​នឹង​ចូលរួម​លើក​កម្ពស់​សោភ័ណភាព​ទីក្រុង លើក​កម្ពស់​ភាព​ស្អាត និង​បៃតង​នៅ​តាម​ក្រុង-ស្រុក និង​ទីប្រជុំជន​នានា នៃ​រាជធានី-ខេត្ត​គោលដៅ​ទេសចរណ៍​ទៀត​ផង​។ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​បាន​ទទួល​ទាន​អាហារ ដែល​ឆ្លង​កាត់​ការ​រៀបចំ​ស្ដង់ដារ​វិថី​ម្ហូប​អាហារ​នេះ នឹង​ទទួល​បាន​នូវ​ភាព​កក់ក្ដៅ​ជឿ​ទុក​ចិត្ត​បាន។

លើសពី​នេះ ស្ដង់ដា​វិថី​ម្ហូប​អាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូប​អាហារ នឹង​លើក​កម្ពស់​ជីវភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាត​តូច​បែប​គ្រួសារ ឲ្យ​មាន​ការ​រីក​លូតលាស់​ផងដែរ​។

លោក ថោង ខុន បាន​បន្ត​ថា «នៅ​ពេល​គេ​ល្បី​ត​ៗ​គ្នា​ថា កម្ពុជា​មាន​ស្ដង់ដា​ម្ហូប​អាហារ​ល្អ​ត្រឹមត្រូវ មាន​សុវត្ថិភាព មាន​អនាម័យ​ត្រឹមត្រូវ នោះ​ហើយ​គឺ​ជា​សក្ដានុពល​ថ្មី​មួយ​ទៀត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បន្ថែម​»​។

ប៉ុន្តែ​នៅ​ចំពោះមុខ ស្ដង់ដា​ទាំងពីរ​នេះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ បើ​គិត​ក្នុង​ក្របខណ្ឌ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត។ ត្រង់​ចំណុច​នេះ លោក ថោង ខុន បាន​គូស​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចូល​ស្ដង់ដា​ទាំង​ពីរ​នេះ ទៅ​ក្នុង​សូចនាករ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ជា​ការ​គ្រោង​ទុក នៅ​ពេល​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ស្ដង់ដា​វិថី​ម្ហូប​អាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូប​អាហារ​នេះ ទៅ​ក្នុង​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ដើម្បី​បំផុស​ឲ្យ​ក្រុង​បេក្ខភាព​នានា ខិត​ខំ​រៀបចំ​ទីក្រុង​របស់​ខ្លួន​ឲ្យ​កាន់តែ​លេចធ្លោ​ឡើង​៕

អត្ថបទ៖ លាភ.