សហព័ន្ធ​កីឡា​អេឡិចត្រូនិក ចេញ​បទ​បញ្ជា​ផ្ទៃក្នុង ៨ចំណុច​

  • 2019-02-12 04:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​បទបញ្ជាផ្ទៃក្នុង​ ៨​ចំណុច សម្រាប់​សមាជិក​ក្លឹប​របស់​ខ្លួន​៖

១- គោរព​ច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជា

២- ហាម​សិស្ស​ពាក់​ឯកសណ្ឋាន​សាលា ចូល ឬ​​បង្ក​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ក្មេង​ទំនើង

៣- ហាម​លេង​ល្បែង​ភ្នាល់​ ឬ​ស៊ី​សង

៤- ធារា​រក្សា​ការពារ​សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ

៥- មិន​ធ្វើ​ការ​ជួញដូរ​ផ្លូវ​ភេទ មិន​ប្រើប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន

៦- មិន​បង្ក​សំឡេង ដែល​បណ្ដាល​ឲ្យ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ខ្លួន

៧- មិន​អនុញ្ញាត​ឲ្យ​ជក់​បារី ឬ​សេព​គ្រឿង​ស្រវឹង​ ក្នុង​បរិវេណ​ទីតាំង​ប្រកួត​ ឬ​ក្លឹប

៨- សហការ និង​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នូវ​បាតុភាពអសកម្ម ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ។

សូម​ជម្រាប​ថា សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា កំពុង​ត្រៀម​លក្ខណៈ ដើម្បី​ជ្រើសរើស​បេក្ខភាព​ដែល​មាន​សមត្ថភាព​ ទៅ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម នៅ​ចុង​ឆ្នាំ​២០១៩ ដែល​ប្រទេស​ហ្វីលីពីន ធ្វើ​ជា​ម្ចាស់ផ្ទះ។ វិញ្ញាសា​ កីឡា​អេឡិចត្រូនិក (E-Sports) ដែល​ត្រូវ​បាន​ម្ចាស់ផ្ទះ​ត្រៀម​បញ្ចូល​ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ ២០១៩ មាន​ ៦វិញ្ញាសា​៖ ១- Dota, 2 ២- Starcraft 2, ៣- Mobile Legends: Bang Bang, ៤- Arena of Valor, ៥- Tekken 7 និង ៦- NBA 2K19 ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;